ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ
(កំពង់ធំ)៖ ដោយទទួលបានការអនុញ្ញាតិពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង ប្រធានក្រុមការងារទី១ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដែលដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៦ និងឆ្នាំ២០២៥ចុះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធ លោក លោកស្រី មេបញ្ជាការរង,នាយសេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយការិយាល័យ,មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ទាំងអស់ ចំណុះអោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ៕
ថ្លែងនៅក្នុងកម្មវិធីនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពី យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៦ និងឆ្នាំ២០២៥ចុះជូនគណៈអធិបតី និងអង្គពិធីទាំងមូលជូនជ្រាប់ផងដែរ ។
ក្នុងនាឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានមតិសំណេះសំណាល និងពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់យោធិនទាំងអស់ នៃកងរាជអាវុធហត្ថកំពង់ធំ ។ ក្នុងនោះឯកឧត្ដម ឧត្តមសេនីយ៍ឯក មានប្រសាសន៍អំពីការដាក់យោធិនដល់អាយុចូលនិវត្តន៍គឺខុសៗគ្នា អាស្រ័យទៅតាមឋានន្តរសិក្តរបស់យោធិននីមួយៗ និងផ្អែកទៅលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជារបស់យើង និងបានពន្យល់បន្ថែមក្នុងការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមានការពី ឯកឧត្ដម នាយឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតក្រោយចូលនិវត្តន៍ ។
ជាចុងក្រោយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានអរគុណដល់យោធិនគ្រប់រូប ដែលខិតខំប្រឹងបំពេញការងាររបស់ខ្លូននាពេលកម្លងបានល្អនិងមានភាពទទួលខុសត្រូវខ្ពស់ និងជូនពរយោធិនទាំងអស់ មានសុខភាពល្អដើម្បីដឹកនាំក្រុមគ្រួសារបន្តឲ្យរីកចម្រើនទៅទៀតនិងមានជីវភាពល្អប្រសើរ។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។