ឯកឧត្តមហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៏ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៃសហគមន៍ទេសចរណ៍ សំបូរព្រៃគុក
(កំពង៉ធំ)៖ឯកឧត្តមហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៏ និងសហការី អមដំណើដោយ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តនិងលោកសេង អានប្រធានមន្ទីទេសចរណ៏ខេត្តកំពង់ធំបានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៃសហគមន៍ទេសចរណ៍ សំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី១២ខែតុលាឆ្នាំ២០២៥។
លោកឃុន សុខា ប្រធានសហគមន៍ទេសចរណ៍ សំបូរព្រៃគុក បានធ្វើរបាយការណ៏ គូសបញ្ជាក់ថា៖សហគមន៍បង្កើតឡើងនៅក្នុង ឆ្នាំ២០០៤ ដោយមានការឯកភាពរបស់ប្រជាពលរដ្ឋ សហការជាមួយសាកលវិទ្យាល័យវ៉ាសេដាប្រទេសជប៉ុន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ និងរដ្ឋបាលខេត្តកំពង់ធំ។ សហគមន៏មាន សមាជិកសរុបចំនួន ៧ភូមិ រួមមានភូមិសំបូរ ភូមិកំពង់ឈើទាល ភូមិអូរគ្រូកែ ភូមិសំរិត ភូមិជាយសំពៅ ភូមិអាត់ស៊ូ និងភូមិពោធិ៍ទ្រេត និងគ្រប់ម្ចាស់សេវាកម្មទាំងអស់របស់សហគមន៍មានដូច ជា ផ្ទះស្នាក់ អាហារ ដឹកជញ្ជូន មគ្គទេសក៍ សិប្បកម្មតម្បាញ នំបញ្ចុក និងសិល្បៈ..។ល។
សហគមន៍បង្កើតឡើងក្នុងគោលបំណងរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាលកម្ពុជា។ ចងក្រងសេវាកម្មទេសចរណ៍ក្នុងសហគមន៍ដើម្បីទទួលភ្ញៀវជាតិនិងអន្តរជាតិ។បង្កើន ប្រាក់ចំណូល និងបង្កើតការងារថ្មីជូនប្រជាជនក្នុងសហគមន៍។ ចូលរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍ រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏មានតម្លៃ ព្រមទាំង បង្កើតទំនាក់ទំនងរវាងមនុស្ស ប្រាសាទបុរាណ និងធម្មជាតិ។ ចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ ប្រជាជន និងជនជាតិភាគតិចក្នុងសហគមន៍។
មានប្រសាសន៏សំណេះសំណាលក្នុងឪកាសនោះឯកឧត្តមហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៏ លើកឡើងដោយបានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តនិងមន្ទីទេសចរណ៏ ដែលបានចូលរួមលើកកម្ពស់ វិស័យទេសចរណ៏នៅទូទាំងខេត្តកំពង់ធំ ពិសេសសហគមន៏ទេសចរណ៍ សំបូរព្រៃគុក នេះ ត្រូវបានទទួលស្គាល់ ពីថ្នាក់ជាតិ និងក្របខណ្ឌអាស៊ាន ដោយផ្ទះស្នាក់មួយចំនួនទទួលបានពានរង្វាន់ ជាស្តង់ដាអាស៊ាន និងទទួលបានវីញ្ញាបនប័ត្រ ទទួលស្គាល់ភូមិមួយ ផលិតផលមួយ .និងវីញ្ញាបនបត្រ ទទួលស្គាល់ជាសហគមន៏ឆ្នើមសម្រាប់ឆ្នាំ២០២២ផងដែរ។
ឯកឧត្តមបន្តថាដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សី វិស្សុត និងកិច្ចសហការពីរដ្ឋបាលខេត្តកំពង់ធំ ក្រសួងទេសចរណ៏បានដាក់ចេញនូវផែនការ អភិវឌ្ឍន៏ទេសចរណ៏ខេត្តកំពង់ធំឆ្នាំ២០២៦.២០៣០បានមុនគេ ។ ឯកឧត្តមបញ្ជាក់ទៀតថា៖ ការរៀបចំការអភិវឌ្ឍន៏នៅខេត្តកំពង់ធំត្រូវបានបែងចែកជា៣ប៉ូល. ១.ប៉ូលតំបន់ទេសចរណ៏សំបូរព្រៃគុក តភ្ជាប់និងតំបន់ស្ទឹងព្រៃប្រស់ ២.ប៉ូលទេសចរណ៏សាសនា ភ្នំសន្ទុក និងទី៣ប៉ូលទេសចរណីទីក្រុង មានទាំងពេលថ្ងៃនិងពេលរាត្តី ដោយមានការអភិវឌ្ឍន៏តំបន់ដងស្ទឹងសែនជាតំបន់ទេសចរណ៏។ ហេតុនេះគ្រប់តំបន់ទេសចរណ៏ ត្រូវពង្រឹងសមត្ថភាពរបស់សហគមន៏ដែលមានស្រាប់ ជម្រុងការបង្កើតផលិតផលថ្មីៗ .ពង្រឹងគុណភាពសេវាកម្មនិងសុវត្ថិភាពចំណីអាហា.និងអាណាម័យ ដោយតោងយកចិត្តទុកដាក់នូវភាពស្អាតនិងបៃតង .ជម្រុញការផ្សព្វផ្សាយអោយបានទំលំទូលាយនិងការៀបចំ ដោយសហការជាមួយវិស័យឯកជន។ ក្នុងកោលបំណងធ្វើយ៉ាងណាដើម្បីអោយភ្ញៀវទេសចរណ៏ទាំងជាតិនិងអន្តរជាតិមកលេងនិងទស្សនាអោយបានច្រើន ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហកមន៏ដែលទទួលផលដោយផ្ទាល់ផង ក៏ដូចជាប្រជាលពលរដ្ឋនៅមូលដ្ឋានផងដែរ។
ចុងក្រោយឯកឧត្តមហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៏ បានផ្តាំដល់ ប្រធាន អនុប្រធាន និងសមាជិក សហគមន៍ទេសចរណ៍ សំបូរព្រៃគុក ទាំងអស់ ត្រូវថែរក្សាសាមគ្គីភាពឱ្យបានល្អ និងតាមដានវាយតម្លៃការងាររបស់ខ្លួនជាប់ជាប្រចាំ។ មន្ទីរទេសចរណ៍ខេត្តកំពង់ធំត្រូវយកចិត្តទុកដាក់អនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំឱ្យបានជោគជ័យ .ចុះត្រួតពិនិត្យមើលនិងទទួលបានព័ត៌មានពីគ្រប់សហគមន៍តំបន់ទេសចរណ៍នានាថាតើមានបញ្ហាអ្វីខ្លះដែលកើតមានឡើងនិង ជំរុញការផ្សព្វផ្សាយពីសក្តានុពលរបស់សហគមន៍សម្បូរព្រៃគុកនិងប្រាសាទសំបូរព្រៃគុកព្រមទាំងតំបន់ទេសចរណ៏ផ្សេងៗទៀតក្នុងខេត្តឲ្យបានទូលំទូលាយ។(អត្ថបទនិងរូបភាពដោយអ៊ុមញឹប)។