Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងបូរណភាពទឹកដី

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងបូរណភាពទឹកដី

    ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្ដីពីសង្គ្រាមឃ្លានពានកម្ពុជា និងការរំលោភបទឈប់បាញ់ពីសំណាក់ភាគីថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា  ដែលពិធីផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីយោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាច្រើននាក់ ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីសកម្មភាពជាក់ស្ដែងនៃការរំលោភបទឈប់បាញ់យ៉ាងគឃ្លើន ជាបន្តបន្ទាប់ របស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានបន្តធ្វើសកម្មភាព យកគ្រឿងចក្រចូលឈូសឆាយដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងចាក់ធុងបាស់បំពងសម្លេងរំខានមកលើប្រជាពលរដ្ឋខែ្មរ រួមមានទាំងអ្នកឈឺ មនុស្សចាស់ជរា កុមារ និងជនពិការ នៅពេលយប់ស្ងាត់ ធ្វើឲ្យប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវចិត្ត​ សិទ្ធិ​រស់​នៅ​របស់​មនុស្ស​ជាតិ​ ។  ករណី​នេះ​ យើង​បាន​ដាក់​ពាក្យ ប្តឹងទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រួចហើយ​   ។  ជាមួយ​នេះ​ផង​ដែរ​ ក្រោមការដឹកនាំបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ សម្តេចធិបតី និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ យើង​បានធ្វើការអត់ធ្មត់ក្នុងកម្រិតខ្ពស់ ដើម្បីគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលមានការគាំទ្រនិងសម្របសម្រួលពីឯកឧត្តម ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងតំណាងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេនផងដែរ ។​

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ត្រូវបន្តត្រៀមខ្លួន និងគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងការពារបូរណភាពទឹកដី ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ត្រូវពហិការមិនត្រូវប្រើប្រាស់ផលិតផលឬទំនិញថៃ  នឹងមិនត្រូវប្រេីប្រាសប្រាក់បាតរបស់ថៃ​នៅ​លើ​ទឹកដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជាដាច់ខាត​ ព្រមទាំង​ជួយ​ផ្សព្វផ្សាយជូនប្រជាពលករយើង ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ឱ្យគាត់បានយល់ជ្រូតជ្រាបអំពីសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលមានកន្លែងធ្វើការងាររាប់ម៉ឺនកន្លែងទទួលបងប្អូន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យគាត់រកការងារធ្វើនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលសមរម្យ និងបង្កើនសេដ្ឋកិច្ចជាតិ រួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជារបស់យើង ក្នុងសុខសន្តិភាពឱ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿងថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។អត្ថបទតំបន់ប្រតិបត្តិការទឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV