Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ចាត់​តាំង​កម្លាំង​ដឹក​ជញ្ជួន​គ្រឿង​ឈេី​ និង​សម្ភារៈ​សំណង់​ ដេីម្បី​សាងសង់​ជម្រក​ស្នាក់​នៅ​ ជូន​គ្រួសារ​វិរៈ​យុទ្ធ​ជន​កង​ការ​ពារ​ព្រំដែន​កម្ពុជា​ ថៃ​ ដែល​គ្មាន​ផ្ទះ​ស្នាក់នៅ​ នៅ​ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ចាត់​តាំង​កម្លាំង​ដឹក​ជញ្ជួន​គ្រឿង​ឈេី​ និង​សម្ភារៈ​សំណង់​ ដេីម្បី​សាងសង់​ជម្រក​ស្នាក់​នៅ​ ជូន​គ្រួសារ​វិរៈ​យុទ្ធ​ជន​កង​ការ​ពារ​ព្រំដែន​កម្ពុជា​ ថៃ​ ដែល​គ្មាន​ផ្ទះ​ស្នាក់នៅ​ នៅ​ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​

     ខេត្តកំពង់ធំ៖ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ យោធភូមិភាគ​ទី​៤​ បាន​ចាត់​តាំង​កម្លាំង​ ដឹកជញ្ជូន​គ្រឿង​ឈេី​ និង​សម្ភារៈ​សំណង់​ សម្រាប់​សាង​សង់​ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន​ ជូនគ្រួសារ​វិរៈ​យុទ្ធ​ជន​ គ្មាន​ផ្ទះ​ស្នាក់នៅ​  ភូមិ​កប់​ថ្លុក​ ឃុំ​ដំរី​ស្លាប់​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ដែល​ស្វាមី​របស់​គាត់​កំពុង​ជាប់​ដៃ​ ក្នុង​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ​ ទិសយោធ​ភូមិ​ភាគ​ទី​ ៤​។

   ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ លោក​ស្រី​ កាន​ ឡឹង​ មាន​អាយុ​ ៣៥​ ឆ្នាំ​ មាន​កូន​តូច​ៗ​នៅ​ក្នុង​បន្ទុក​ចំនួន​ ៦​ នាក់​  ហើយ​កន្លង​មក​បាន​ទៅ​រស់នៅ​​ក្នុង​អង្គភាព​កង​ការ​ពារ​ព្រំដែន​កម្ពុជា​ ថៃ​ លេខ​ ៤០៣​ ជាមួយស្វាមី រហូត​ដល់​ថ្ងៃ​សៀម​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ នៅ​តំបន់​មុំបី​ ទេីបស្វាមី​គាត់​បាន​ឲ្យ​គាត់​មក​រស់​ជាមួយ​បងប្អូន​នៅ​ស្រុក​កំណើត​វិញ​ ដោយ​មាន​កូនប្រុស​ទេីបតែបាន​អាយុ​ ៣​ ថ្ងៃ​ប៉ុណ្ណោះ​ តែ​ពេល​មក​ដល់​ភូមិ​កំណើត​ គាត់​មិន​មាន​ផ្ទះ​ស្នាក់​នៅ​ទេ​ ដោយ​សុំ​ផ្ទះ​បង​ប្អូន​ស្នាក់នៅ​បណ្តោះអាសន្ន​ ។

    ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក៏បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ដោយ​ទទួល​បាន​ពត៌មាន​ពី​ការ​លំបាក​ខ្វះខាត​នេះ​  បាន​ខិតខំ​ប្រឹងប្រែង​រក​សប្បុរសជន​ និង​រៀបចំ​ស័ង្កសី​ដែល​ជាអំណោយរបស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ដេីម្បីទៅរៀបចំសាងសង់​ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន​ជូន​គ្រួសារ​លោក​ស្រី​ កាន​ ឡឹង​ ឲ្យ​បាន​រួច​រាល់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ ។ 

   ហើយ​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​បង​ប្អូន​លោក​ស្រី​កាន​ឡឹង​ និង​អាជ្ញា​ធរ​ដែនដី​ដែល​បាន​ផ្ដល់​ដី​ធ្លី​ ជូន​គ្រួសារ​លោក​ស្រី​ កាន​ ឡឹង​ សាងសង់​ជម្រក​ស្នាក់​នៅ​បណ្តោះ អាសន្ននៅពេល​នេះ​  និង​សូម​គោរព​ជូនពរ​លោក​ លោក​ស្រី​ទាំង​អស់​គ្នា​សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការកុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។រូបភាពតំបន់ប្រតិបត្តិការសិករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV