Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់បទបញ្ជាជាបន្ទាន់ ដល់ប្រជានេសាទដែលប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុង និងអួនក្រឡាញឹក

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់បទបញ្ជាជាបន្ទាន់ ដល់ប្រជានេសាទដែលប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុង និងអួនក្រឡាញឹក

      (កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផល
ផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម និងសង្កាត់រដ្ឋបាលជលផលពាមបាង ចូលរួមជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោក កើត គា នាយអធិការ កម្លាំងទីបញ្ជាការស្រាលទាំងពីរ អមដំណើរ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលក្នុងភូមសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយប្រើប្រាស់មធ្យោបាយអធិការកិច្ចនូកាណូតចំនួន០៩គ្រឿង និងកម្លាំងសរុបចំនួន៣៩នាក់ចែកចេញជា០៥មុខព្រួញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
 
        ឯកឧត្តម ប៉ែន ផល្លីកា និងកម្លាំងជំនាញចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលក្នុងភូមសាស្ត្រខេត្តកំពង់ធំបានចុះត្រួតពិនិត្យចាប់ពីចំណុចចំណុចភូមិបាឡត ចំណុចកំព្រាម ស្ថិតក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង និងចំណុចផ្សោត ចំណុចកោះតាបរ ស្ថិតក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បានធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនិងលើសប្រវែងនៅនឹងកន្លែងចំនួន៣ករណី រួមមាន របាំងសាច់អួនក្រឡាញឹក១២កន្លែង ឡុកចំនួន២៤ឡុក ប្រវែង៤.៥០០ម៉ែត្រ
របាំងសាច់អួនលើសប្រវែង៣កន្លែង ប្រវែង១២០០ម៉ែត្រ
លូចំនួន៣០មាត់ បង្គោលចម្រឹងចំនួន២.៥០០ដើម
លែងកូនត្រីចម្រុះចំនួន២០០គីឡូក្រាមចូលទន្លេវិញ។

      ក្រុមការងារបានចុះពិនិត្យស្ថានភាពកន្លែងអភិរក្សជលផលទន្លេឆ្មារ  ភូមិបាឡត  ឡូត៍លេខ២ព្រែកខ្សាច់ ហើយមន្ត្រីជំនាញជលផលសំណូមពរដល់បងប្អូនប្រជានេសាទមេត្តាបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុងនិងអួនក្រឡាញឹក  ព្រោះឧបករណ៍នេសាទទាំងពីរប្រភេទនេះគឺវាចាប់ពពួកកូនត្រីដែលទើបនឹងញាស់  នាំឱ្យមហន្តរាយកូនត្រីយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់ធនធានត្រីទៅថ្ងៃអនាគតខាងមុខ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ។ ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun