Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស្បៀងអាហារ គ្រឿង​ឧបភោគ​បរិបរិភ របស់ឯកឧត្តម នួន ផារ័ត្ន ផ្តល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ រស់នៅ លើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស្បៀងអាហារ គ្រឿង​ឧបភោគ​បរិបរិភ របស់ឯកឧត្តម នួន ផារ័ត្ន ផ្តល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ រស់នៅ លើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក ខេត្តកំពង់ធំ 

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកជំនួយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ២០៦គ្រួសារ  ដែលកំពុងរស់នៅលើផ្ទះថ្មីដីសម្បទានសង្គមកិច្ច អំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ស្ថិតនៅក្នុងភូមិ ដែលអតីតយុទ្ធជនប្រសិទ្ធិនាមថា មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ  ដែលសម្ដេចនិងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនយើងនៅគ្រប់ពេលវេលា។ សម្ដេចតេជោ និងសម្ដេចធិបតី លោកបានសូមជូនពរដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ នៅ​ក្នុង​ឱកាសបុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នេះ​ សូមទទួលបាននូវសេចកីសុខសេចក្ដីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  រួមជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ដែលបានដឹកនាំរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មីចំនួន ២០៦ ខ្នងផ្ទះ រៀបចំ​ភូមិ​ដ្ឋាន​ ប្រព័ន្ធ​អគ្គិសនី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ ជូនដល់អតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ និងរស់នៅលើដីសាធារណៈ ចំនួន​ ២០៦​ គ្រួសារ​ នាពេលកន្លងទៅ  នៅខេត្តកំពង់ធំ ។

នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឧត្តមសេនីយ៍ទោសោមស៊ុន ក្នុងនាមតំណាងឱ្យឯកឧត្តមនួនផារ័ដ្ឋ​ ប្រធានកិត្តិយសសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយក ស្បៀងអាហាគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនទាំងចំនួន​២០៦​ គ្រួសារ  សម្រាប់ចាត់ចែងប្រើប្រាស់ក្នុងរដូវបុណ្យកាន់បិណ្ឌនិង និងភ្ជុំបិណ្ឌនេះដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន ២០​ គីឡូក្រាម មីខ្លាឃ្មុំចំនួនមួយកេះ និងឃីដ មួយកញ្ចប់ ដែលមានគ្រឿងទេស និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។ អត្ថបទដោយ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains