Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះបុណ្ណញាណ ណិប អ៊ាន  ដឹកនាំព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង ចុះសួរសុខទុក្ខម្ចាស់ផ្ទះ ដែលអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង នៅឃុំរុងរឿង

ព្រះបុណ្ណញាណ ណិប អ៊ាន  ដឹកនាំព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង ចុះសួរសុខទុក្ខម្ចាស់ផ្ទះ ដែលអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង នៅឃុំរុងរឿង

(កំពង់ធំ)÷ ព្រះបុណ្ណញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះបរិត្តកោសល្យ ព្រះអនុគណស្រុកស្ទោង បានដឹកនាំព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង ចុះសួរសុខទុក្ខម្ចាស់ផ្ទះដែល អគ្គីភ័យលេបត្របាក់ អស់ទាំងស្រុងនៅ ភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃព្រហស្បតិ៍ ០៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយពុំដឹងទីមូលហេតុច្បាស់លាស់ឡើយ។

មានសង្ឃដីកានៅក្នុងឱកាសនោះ ព្រះអង្គបានសម្ដែងនូវព្រះទ័យចូលរួមសោកស្ដាយក្រៃលែងជាមួយម្ចាស់ផ្ទះដែលបានបាត់បង់នូវផ្ទះសម្បែងជាទីស្រឡាញ់ដែលធ្លាប់ផ្ដល់ទីជ្រោកកោន និងសេចក្តីសុខសប្បាយដល់ខ្លួន ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀតជាឧបទ្ទវហេតុដែលគ្មានអ្នកណាចង់ឃើញឬជួបប្រទះនោះឡើយ។

ជាមួយគ្នានេះ ព្រះអង្គបានបិណ្ឌបាត្រអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទក្នុងមូលដ្ឋានគ្រប់គេហដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នូវប្រព័ន្ធអគ្គិសនីជាពិសេសត្រូវមានការបិទបើកឬគ្រប់គ្រងកុងតាក់ភ្លើងឱ្យច្បាស់លាស់ពេលម្ចាស់ផ្ទះមិននៅឬចេញក្រៅផ្ទះ ជាពិសេសប្រព័ន្ធអគ្គិសនីជាប្រព័ន្ធដែលត្រូវបានតភ្ជាប់បណ្ដាញដោយជាងដែលមានបច្ចេកទេសនិងសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ថា ម្ចាស់ផ្ទះប្តីឈ្មោះ រឹម ណាក់ ប្រពន្ធឈ្មោះ ម៉ាក់ ណេ  បានខូចខាតផ្ទះទាំងស្រុងកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥  ហើយព្រះអនុគណស្រុក និងសាលាអនុគណស្រុកស្ទោង បានជួយឧបត្ថម្ភនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាចំនួន៩០០,០០០រៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains