Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅឃុំពាមបាង ស្រុកស្ទោង

នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅឃុំពាមបាង ស្រុកស្ទោង

(កំពង់ធំ)÷ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងចូលរួមជាមួយលោកអនុសេនីយ៍ឯក ឈួន គឹមណាន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និងកម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុច កោះធំ ភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំនៅថ្ងៃទី 3 ខែកញ្ញាឆ្នាំ 2025។

ជាក់ស្តែង កម្លាំងចម្រុះបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបដែលប្រជានេសាទប្រើឧបករណ៍ខុសច្បាប់ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើនិងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៣របាំង ប្រវែង៩០០ម៉ែត្រ ឡុកសាច់អួនចំនួន ៦គ្រឿង លូឬលបចំនួន១២មាត់ បង្គោលកូនឈើចំនួន២១០ដើម និងចាក់លែងកូនត្រីចំរុះទំងន់១៥ គីឡូក្រាមចូលទន្លេវិញ។
  
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រើប្រាស់ជាមធ្យោបាយកាណូតចំនួន៦គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន៦០ លីត្រ ក្នុងការបើកបរចល័តពីចំណុចមួយទៅចំណុចមួយទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ិមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains