Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ ចឹក ហេង  លោកជំទាវ យស ថានារី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ថូ ថាំង មេឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ ចឹក ហេង  លោកជំទាវ យស ថានារី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ថូ ថាំង មេឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)៖លោកជំទាវ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោកជំទាវ ចឹក ហេង  សមាជិកព្រឹទ្ធសភា និងលោកជំទាវ យស ថានារី សមាជិករដ្ឋសភានិងក្រុមការងារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ថូ ថាំង មេឃុំក្តីដូង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅផ្ទះសពភូមិអូរសំបួ ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងពិធីដ៏ក្រៀមក្រំនេះលោកជំទាវបានពាំនាំនូវការរំលែកទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ដោយក្តីក្រៀមក្រំ និងសោកស្តាយជាទីបំផុតចំពោះការបាត់ បង់នូវបង្គោលដ៏រឹងមាំរបស់គ្រួសារនិងជាធនធានដ៏សំខាន់សំរាប់ឃុំទាំងមូល។

លោកជំទាវបានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់និង នឹងចូលរួមរំលែកនូវមរណទុក្ខនេះ និងជូនពរឲ្យវិញ្ញាណក្ខន្ធលោក ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវបន្តទៀតថា ក្រោមការដឹកនាំរបស់លោក ថូ ថាំង លោកជាមេឃុំ១រូប ដែលបងប្អូនប្រជាពលរដ្ឋគោរពស្រឡាញ់ នឹងបោះឆ្នោតគាំទ្រលោកគ្រប់អាណត្តិ។

សូមបញ្ជាក់ថា លោក ថូ ថាំង បានទទួលមរណ:ភាព កាលពីថ្ងៃទី៣១
ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២: ៣០នាទី រសៀល ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains