Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាស្តីពី ការបង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាស្តីពី ការបង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍

(កំពង់ធំ)៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងទេសចរណ៍ និងឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ អញ្ចើញជាអធិបតីភាព សិក្ខាសាលាស្តីពី ការបង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងពិធីនោះក៏មានការអញ្ចើញចូលរួមពី ឯកឧត្តមបណ្ឌិត ឈឹម យិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ មន្ទីរអង្គភាពជំវិញខេត្ត កម្លាំប្រដាប់អាវុធទាំងបី អភិបាលក្រុង សាលាសង្កាត់ ប៉ុស្តិ៍នគរបាលក្នុងសង្កាត់ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ នារីផ្សព្វផ្សាយស្រាបៀរ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជន កាកបាទក្រហម និងសិស្សនិសិត្យមកពីសាកលវិទ្យាល័យCUS វិទ្យាស្ថានក្រុងអង្គរ ប្រមាណជាង ១០០នាក់ ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានលើកឡើងថា ខេត្តកំពង់ធំ គឺជាខេត្តចំណាស់មួយសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌ ប្រាសាទបុរាណ និងមានតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ជាច្រើន គួបផ្សំ និងការអភិរក្ស ជួសជុលកែលម្អទីក្រុង ធ្វើយ៉ាងណាឱ្យខេត្ត មានសោភ័ណភាព បរិស្ថាន អនាម័យ កាន់តែល្អប្រសើរជាងមុន ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនា លេងកំសាន្ត។ 

ឯកឧត្តមបន្តថា ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការរីករាលដាលនៃមេរោកអេដស៍ និងជំងឺអេដស៍តាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ អង្គការសង្គមស៊ីវិលនានា ដែលកំពុងបំពេញការងារក្នុងខេត្ត និងធ្វើការផ្សព្វផ្សាយអប់រំឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ចូលរួមគាំទ្រការថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ គាំទ្រជន ងាយរងគ្រោះដូចជា កុមារកំព្រា ស្ត្រីរងគ្រោះ ព្រមទាំងចូលរួមការលុបបំបាត់ការរើសអើងក្នុងសហគមន៍ ចំពោះអ្នកទាំងនោះ រួមទាំងស្ត្រីបម្រើសេវាកម្សាន្ត ក្រុមបុរសស្រឡាញ់បុរស និងអ្នករងគ្រោះដោយថ្នាំញៀន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ បានបង្ហាញពីគោលបំណង ពង្រីកការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ និងផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយដល់តួអង្គទេសចរណ៍ ដើម្បីលើកកម្ពស់ការពារខ្លួនពីការឆ្លងមេរោគអេដស៍ និងចូលរួមផ្សព្វផ្សាយបន្ត ដល់សាធារណជន ឆ្ពោះទៅសម្រេចការបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅកម្ពុជា។

ឯកឧត្តម បានបន្ថែមថា មេរោគអេដស៍ និងជំងឺអេដស៍អាចបង្កផលវិបាក និងផលប៉ះពាល់ធ្ងន់ធ្ងរដល់បុគ្គលម្នាក់ៗ ដល់គ្រួសារ ដល់សង្គមជាតិទាំងមូលប្រសិនបើយើងមិនយកចិត្តទុកដាក់ និងមើលរំលង។  ក្នុងនោះរដ្ឋាភិបាល បានជំរុញការអនុវត្តមួយចំនួនដូចជា ១. រៀបចំឱ្យមានការបញ្ជាបបញ្ចូលចំណេះដឹងស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) នៅក្នុងសាលារៀន។ ការអប់រំនេះ ត្រូវបញ្ចូលការបង្រៀនស្តីពីមូលហេតុ របៀបនៃការចម្លង និងការបង្ការ ផលវិបាកនៃមេរោគអេដស៍/ជំងឺ អេដស៍ (HIV/AIDS) ព្រមទាំងជំងឺកាមរោគដទៃទៀត ជាពិសេសផ្តោតលើបំណិនជីវិតស្របនឹងសីលធម៌សង្គម តាមរូបភាពកាបព្រាបបញ្ចូលនៅក្នុងកម្មវិធីសិក្សាតាមគ្រប់គ្រឹះស្ថានសិក្សា ភូមិសិក្សារួមទាំងការអប់រំក្រៅប្រព័ន្ធ។ ២. រៀបចំឱ្យមានសិក្ខាសាលា និងការបណ្តុះបណ្តាល បង្ហាត់បង្រៀនស្តីពីការបង្ការ រាលដាលមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) ដល់គ្រូបង្រៀន និងអ្នកបង្ហាត់បង្រៀនផ្សេងទៀតដែលត្រូវបាន ចាត់តាំងឱ្យទៅបង្រៀនបន្ត។ ៣. រៀបចំឱ្យមានការផ្តល់យោបល់ពីសំណាក់សហគមន៍ សមាគម អង្គការនានាក្នុងការអប់រំស្តីពីមេរោគអេដស៍/ជំងឺ អេដស៍ (HIV/AIDS)។

ជាចុងក្រោយ ឯឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងទេសចរណ៍សង្ឃឹមយ៉ាងមុតមាំថា ការចូលរួមក្នុងសិក្ខាសាលាពី ឯកឧត្តម អស់លោក លោកស្រី ជាប្រតិបត្តិ ករទេសចរណ៍ និងលោក លោកស្រី ដែលជាអ្នកធ្វើការក្នុងសេវាកម្មកម្សាន្តទេសចរណ៍នាពេលនេះ គឺជា កម្លាំងចលករដ៏មានប្រសិទ្ធភាពមួយបន្ថែមទៀត ក្នុងការចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលដៅរបស់ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ដោយបញ្ចប់ការឆ្លងមេរោគអេដស៍នៅត្រឹមឆ្នាំ២០២៥ នេះ។ អត្ថបទដោយ សូរហ៊ាន សំអាង រូបភាពដោយ ចន្ថា  បុណ្យឬទ្ធិ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains