លោក វណ្ណៈ សោភានិត៖ «មានបរិស្ថាន មានជីវិត» «បរិស្ថានស្អាត បរិស្ថានបៃតង ជីវិតស្រស់បំព្រង ផ្ដើមចេញពីពលរដ្ឋគ្រប់ៗរូប»
(កំពង់ធំ)៖ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក លើកឡើង«មានបរិស្ថាន មានជីវិត» «បរិស្ថានស្អាត បរិស្ថានបៃតង ជីវិតស្រស់បំព្រង ផ្ដើមចេញពីពលរដ្ឋគ្រប់ៗរូប»ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ និងមានការយកចិត្តទុកដាក់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត បានដឹកនាំយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវជាតិលេខ៦២ ដែលមានកូនឈើចំនួន៣.២៥០ដើម។ ដោយមានការអញ្ជើញចូលរួម ពីលោកលោកស្រីអភិបាលរងស្រុក ប្រធានការិយាល័យ កងកម្លាំងទាំងបី មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរស់នៅលើដងផ្លូវជាតិ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៥
លោកអភិបាលស្រុកមានប្រសាសន៍ថា បរិស្ថាន គឺជាអ្វីគ្រប់យ៉ាងដែលនៅជុំវិញយើង «បេីមានបរិស្ថាន គឺមានជីវិត ឬថាមានដេីមឈើមួយដេីម ដូចមានជីវិតមួយលេីផែនដី» ដែលប្រាថ្នាមានជិវិតសង្ខារ ក្នុងភាពស្អាត បៃតង និងចីរភាព។ ម៉្យាងទៀតមុំយុទ្ធសាស្រ្តអាទិភាពទាំង៣ បានចែងច្បាស់ ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន អនុលោមទៅនឹង «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក បានថ្លែងនូវការគោរពដ៏ជ្រាលជ្រៅនិងខ្ពង់ខ្ពស់ចំពោះលោកលោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍នគរបាល លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋដែលបានចូលរួមសហការក្នុងយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវដែលធ្វើឱ្បបរិស្ថានមានភាពស្រស់បំព្រង ក្រោមចក្ខុវិស័យ
«មានបរិស្ថាន មានជីវិត», «បរិស្ថានស្អាត បរិស្ថានបៃតង ជីវិតស្រស់បំព្រង គឺផ្ដើមចេញពីពលរដ្ឋគ្រប់ៗរូប»។
ក្នុងពេលជាមួយគ្នានេះដែរ លោកអភិបាលស្រុក បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ដាំឈើ ដើម្បីលើកស្ទួយតម្លៃវប្បធម៌ក្រោមរូបភាពបៃតង ដែលបានផ្សារភ្ជាប់ នឹងរុក្ខរបស់ប្រជាជាតិខ្មែរ ដើម្បីបង្ហាញជូនទេសចរណ៍ជាតិ អន្តរជាតិអំពីមរតកដ៏មានតម្លៃ ពីសម័យ អតីតកាល និងធ្វើទំនើបកម្ម ក្នុងការដាំរុក្ខរបស់ជាតិ គឺដើមឈើ ដែលអាចផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប៕
សូមបញ្ជាក់ថា ការដាំដើមឈើនៅតាមដងផ្លូវជាតិលេខ៦២ថ្ងៃនេះមានចំនួនមានចំនួន ៣.២៥០ដើម រួមមានមានដើមក្រញូង ធ្នុង និង ដើមកក្ងោក ដែលបានដាំចាប់ពីព្រំប្រទល់ស្រុកកំពង់ស្វាយ រហូតដល់ព្រំប្រទល់ខេត្តព្រះវិហារផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។