សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយអនុសាខា ស្រុកកំពង់ស្វាយ បើកវគ្គបណ្ដុះបណ្ដាលអំពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ឌក្រហម គោលការណ៍គ្រឹះ វិជ្ជាសង្គ្រោះបឋម
(កំពង់ធំ)៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បើកវគ្គបណ្ដុះបណ្ដាលអំពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ឌក្រហម គោលការណ៍គ្រឹះ វិជ្ជាសង្គ្រោះបឋម ក្រោមប្រធានបទ(សហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ) ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ពីលោកស្រី ហុង ឡាំងហាង អភិបាលរងស្រុកកំពង់ស្វាយ លោកស្រី ឡេង សុឃីម នាយិការងសាខា លោក លោកស្រី មន្ត្រីក្រុមប្រត្តិបត្តិ មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្តឃុំសាន់គរ និងឃុំដំរីស្លាប់ សរុបចំនួន៤៣នាក់ ។
លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានលើកឡើងថា ការបើកវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណងដើម្បីឱ្យអ្នកស្ម័គ្រចិត្តបានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងធ្វើឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ ដើម្បីជួយសង្គ្រោះជនរងគ្រោះបានត្រឹមត្រូវតាមបច្ចេកទេស ហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូន និងសហគមន៍រៀងៗខ្លួន ។
នាឱកាសនោះលោកស្រី ហុង ឡាងហាង បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា ជូនចំពោះមន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្តទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងបណ្ដុះបណ្ដាលនេះ។
សូមសម្រាបថា ប្រធានបទដែលយកមកបង្ហាញមានដូចជា÷ ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមគោលការណ៍គ្រិះ ការប្រើប្រាស់បដិរូប សន្លប់បាត់បងស្មារតី(មានដង្ហើម) ការធ្វើ CPR (មនុស្សពេញវ័យ កុមារ ទារក) ស្លាក់ វិធានការការពារជំងឺមិនឆ្លងធំទាំង៤ប្រភេទ វិធីការពាររន្ទះ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាប័ន្ន វិធានការការពារជំងឺគ្រុនឈាមផងដែរ។អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ.ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។













![]()
