Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកស្ទោង និងបំផ្លាញចោលស្បៃមុងខុសច្បាប់នៅនឹងកន្លែង ព្រមទាំងលែងកូនត្រីចម្រុះចូលទន្លេវិញ

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកស្ទោង និងបំផ្លាញចោលស្បៃមុងខុសច្បាប់នៅនឹងកន្លែង ព្រមទាំងលែងកូនត្រីចម្រុះចូលទន្លេវិញ

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥
លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំមន្រ្តីចូលរួមជាមួយលោកអនុសេនីយ៍ឯក ឈួន គឹមណាន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និង កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច អាងចំបក់ខ្ពស់ ឃុំចំណាក្រោម និងចំណុចបាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷
របាំងស្បៃមុងចំនួន០៦របាំង ប្រវែង៣៤០ម៉ែត្រ ឡុកស្បៃមុងចំនួន៦គ្រឿង លូ/លបស្បៃមុងចំនួន៦មាត់ បង្គោលកូនឈើ ចំនួន២៣០ដើម និងលែងកូនត្រីចំរុះទំងន់៥គីឡូក្រាមចូលទន្លេវិញ។

នៅថ្ងៃដដែលលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តីកិច្ចសន្យា សហគមន៍នេសាទ និងប្រជាការពារភូមិ ចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុចអូរបាក់ស្ន ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើនឹងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន០៧របាំង ប្រវែង៤២០ម៉ែត្រ ឡុកចំនួន០៧គ្រឿង លូ/លបចំនួន០៧មាត់ បង្គោលចំនួន៥០ដើម ចាក់ព្រលែងត្រីទំងន់១០គីឡូក្រាមចូលទន្លេវិញ៊

សូមបញ្ជាក់ផងដែរថា សម្រាប់សង្កាត់រដ្ឋបាលជលផលឃុំពាមបាងមធ្យោ.បាយកាណូតចំនួន៣គ្រឿង បានប្រើប្រាស់ប្រេងសាំងអស់ចំនួន៦០លីត្រផងដែរ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains