Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ចាន់ យុត្ថា បានលើកឡើងថា ប្រជាការពារគឺជាកាតាលីករដ៏សំខាន់ដែលជំរុញឱ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់

ឯកឧត្តម ចាន់ យុត្ថា បានលើកឡើងថា ប្រជាការពារគឺជាកាតាលីករដ៏សំខាន់ដែលជំរុញឱ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់

( កំពង់ធំ )÷ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីពិធីប្រគល់ ឯកសណ្ឋានប្រជាការពារចំនួន១៣៣កំប្លេចែកជូនប្រជាការពារនៅមូលដ្ឋានឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះឯកឧត្តមបានសម្ដែងនូវមោទកភាពក្រៃលែងបំផុតដែលឯកសណ្ឋានប្រជាការពារចែកជូននៅក្នុងឱកាសនេះគឺជាការកាត់ដេរនិងផលិតឡើងនៅក្នុងមូលដ្ឋានឃុំប្រឡាយគឺដេីម្បីជំរុញកម្រិតជីវភាព និងគាំទ្រអាជីវកម្មខ្នាតតូចក្នុងឃុំ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះឃុំប្រឡាយ និងឃុំពពក កន្លងមកតែងតែគាំទ្រ និងប្រេីប្រាស់ផលិតផល ព្រមទាំងសេវាកម្ម នានាក្នុងឃុំផ្ទាល់សម្រាប់ឧបត្ថម្ភគាំទ្រដល់អ្នកមូលដ្ឋានក្នុងឃុំ ថ្វីដ្បិតការកាត់ដេរនៅពេលនេះប្រេីរយៈពេលយូរជាង និងចំណាយច្រេីនជាង ការបញ្ជាទិញពីក្រៅបន្តិចមែន តែវាបានជួយលេីកកម្ពស់កម្រិតជីវភាពរបស់បងប្អូនដែលកំពុងប្រកបរបរក្នុងឃុំ យ៉ាងប្រសេីរ ហើយឯកឧត្តមបានសម្ដែងការអរគុណនិងលើកទឹកចិត្តខ្ពស់បំផុតដល់បងប្អូនប្រជាការពារដែលបានលះបង់សព្វបែបយ៉ាងក្នុងការចូលរួមចំណែករក្សានិងលើកកម្ពស់សុវត្ថិភាពមូលដ្ឋានបានល្អប្រសើរកន្លងមក។

សូមបញ្ជាក់ថាក្នុងឧកាសនេះឯកឧត្តមបានឧបត្ថម្ភដល់ប្រជាការពារក្នុង១នាក់ចំនួន ២ម៉ឺនរៀល ហើយបានឆ្លៀតសួរសុខទុក្ខ និងលើកទឹកចិត្តវីរៈកងទ័ពជួរមុខ ពលបាលទោ ផាត សំណាង នៅភូមិក្រែក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ប្រចាំការសមរភូមិមុខទិសប្រាសាទព្រះវិហារ និងបានឧបត្ថម្ភថវិកា ៥០ម៉ឺនរៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains