Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ទទួលថវិកាពីមន្ទីរ/អង្គភាព និងសប្បុរសជននានា ក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ទទួលថវិកាពីមន្ទីរ/អង្គភាព និងសប្បុរសជននានា ក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ មន្ទីរ/អង្គភាព សប្បុរសជននានា បានប្រារពពិធី ប្រគល់និងទទួល ថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ដោយយោងតាម ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ (រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មាន សុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ)។

ឯកឧត្តមប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអំពាវនាវ ចំពោះ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារៈជូនសាខាកាកបាទក្រហមខេត្តកំពង់ធំ តាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែកដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

ឯកឧត្តម នួនផារ័ត្ន ប្រធានគណៈកម្មាធិការកម្ពុជាខេត្តកំពង់ធំ សូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តាមរយៈក្រុមប្រចាំការ ទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។

សូមបញ្ជាក់ផងដែរថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានទទួលថវិកាពីមន្ទីរ/អង្គភាព និងសប្បុរសជននានារួមមាន÷ ក្រុមប្រឹក្សាខេត្ត កងរាជអាវុធហត្ថ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរពាណិជ្ជកម្ម មន្ទីរបរិស្ថាន មន្ទីរអប់រំយុវជន និងកីឡា មន្ទីរព័ត៌មាន ក្រុមហាត់ប្រាណមិត្តភាព ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈសាខាខេត្តកំពង់ធំ លោក សួង បូរ៉ា និងលោកស្រី ឆាង សុវណ្ណា(អរុណរៈ) លោក ឌី សេង ផ្ទះសំណាក់ សេង ឆេងហ៊ាន់ និងសហគ្រាស រ៉ាស័ង អេឡិកទ្រិក ផៅវ័រ ស្រុកបារាយណ៍ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains