Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការីប្រគេនទៀនព្រះវស្សា ប្រេងម៉ាស៊ូត បច្ច័យ និងទេយ្យទានដល់ព្រះសង្ឃ និងណែនាំប្រជានេសាទ ក្នុងរដូវហាមឃាត់ នៅវត្តពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការីប្រគេនទៀនព្រះវស្សា ប្រេងម៉ាស៊ូត បច្ច័យ និងទេយ្យទានដល់ព្រះសង្ឃ និងណែនាំប្រជានេសាទ ក្នុងរដូវហាមឃាត់ នៅវត្តពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកទានព្រះវស្សា ប្រេងម៉ាស៊ូត បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តពៅវើយ និងណែនាំប្រជានេសាទ ក្នុងការនេសាទត្រីនៅក្នុងរដូវហាមឃាត់ សម្រាប់ពេលវេលាត្រីពងកូន នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងតែមានការព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ព្រមទាំង ពុទ្ធបរិស័ទទាំងអស់ និងសូមប្រគេនពរជូនដល់ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងអាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងបានបញ្ជាក់ជូនអំពីជំហររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អាយ ស៊ី ជេ ដើម្បីដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃនេះ។ ដោយឡែកនៅតំបន់ផ្សេងទៀតបន្តធ្វើការដោះស្រាយដោយសន្តិវិធីតាមអនុសារណៈយោគយល់គ្នានៃប្រទេសទាំងពីរនៅឆ្នាំ២០០០។ ជាមួយនោះដែរ ក៏សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់បានហាមឃាត់ ក្នុងរដូវបិទនេសាទ ដើម្បីទុកពេលវេលាសម្រាប់ត្រីពងកូន ធ្វើឲ្យមច្ឆជាតិរបស់យើងបានសំបូឡើងវិញ សម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នា និងជៀសវាងការបំពានច្បាប់នាំឲ្យមានទោសទណ្ឌដល់ខ្លួន ។

នៅក្នុងឱកាសនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បានប្រគេនទានព្រះវស្សាចំនួនមួយគូរ ប្រេងម៉ាស៊ូតចំនួន ១០០លីត្រ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទេយ្យទាន សាដក ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃសម្រាប់ចាត់ចែងប្រើប្រាស់តាមតម្រូវការក្នុងរយៈពេលគង់ចាំព្រះវស្សាដល់អស់ត្រីមាស។ អត្ថបទដោយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains