Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងស្រុកស្ទោង បានលើកឡើងថា ថវិកាមូលនិធិឃុំពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

អភិបាលរងស្រុកស្ទោង បានលើកឡើងថា ថវិកាមូលនិធិឃុំពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

(កំពង់ធំ)÷ អភិបាលរងស្រុកស្ទោងបានលើកឡើងថា ថវិកាមូលនិធិឃុំពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាពនិងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងកម្មវិធីដេញថ្លៃវិនិយោគគម្រោងមូលនិធិឃុំចំណាលើកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបានសង្កត់ធ្ងន់ថា ផ្លូវបេតុងថ្មីដែលបានដាក់ឱ្យដេញថ្លៃនៅក្នុងឱកាសនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការសម្រួលចរាចរណ៍ការធ្វើដំណើរក្នុងមូលដ្ឋានរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្សទៅរៀននៅវិទ្យាល័យ ហ៊ុន សែន ចំណាលើ ដែលភ្ជាប់ពីឃុំចំណាក្រោម បានដោយសុវត្ថិភាពឆាប់រហ័សជាងមុន ហើយបានភ្ជាប់ទំនាក់ទំនងមធ្យោបាយរវាងភូមិនានានៅក្នុងឃុំបានកាន់តែជិតបង្កើយនឹងគ្នាថែមទៀត។

ទន្ទឹមនិងនេះលោកបានលើកទឹកចិត្តដ៏អាជ្ញាធរឃុំចំណាលើត្រូវធ្វើសេចក្តីជូនដំណឹងឱ្យបានទូលំទូលាយដល់ពុកម៉ែបងប្អូនដែលនៅជាប់សងខាងផ្លូវដែលត្រូវធ្វើនេះដើម្បីជួយសហការក្នុងការបើកពង្រីកឬសម្របសម្រួលផ្សេងៗក្នុងការធ្វើផ្លូវនេះបានដោយរលូនមានគុណភាពប្រើប្រាស់បានយូរ ហើយលោកបានលើកទឹកចិត្តថែមទៀតដល់អាជ្ញាធរឃុំ ចំណាលើនិងអ្នកទទួលការ ត្រូវសហការគ្នាក្នុងការធ្វើផ្លូវបេតុងថ្មីនេះប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យាជាពិសេសត្រូវធ្វើផ្លូវនេះបានឆាប់រហ័ស ដើម្បីបានប្រជាពលរដ្ឋទៅក្នុងមូលដ្ឋានឆាប់បានប្រើប្រាស់។

ជាចុងបញ្ចប់លោកបានអបអរសាទរក្រៃលែងជាមួយប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើដែលបានទទួលនូវចំណងដៃថ្មីពីរាជរដ្ឋាភិបាលនូវផ្លូវបេតុងដែលជាថវិកាមូលឃុំ និងជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាធិបតីហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

សូមបញ្ជាក់ថាផ្លូវបេតុងថ្មីដែលដាក់ដំណើរការឱដេញថ្លៃនៅក្នុងពេលនេះមានប្រវែង១៧០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដែលមានថវិកាប៉ាន់ស្មានសរុប១១៧,៥៥០,៧៣០រៀល។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains