Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្តេជ្ញាចិត្តចូលរួមសហការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ជាក់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីលទ្ធផលបង្ក្រាបបទល្មើសនេសាទរយៈពេល ៤៥ថ្ងៃ នៃពាក់កណ្ដាលរដូវបិទនេសាទនៅខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្តេជ្ញាចិត្តចូលរួមសហការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ជាក់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីលទ្ធផលបង្ក្រាបបទល្មើសនេសាទរយៈពេល ៤៥ថ្ងៃ នៃពាក់កណ្ដាលរដូវបិទនេសាទនៅខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងដាក់ចេញនៅទិសដៅអនុវត្តបន្តនៅសាលាខេត្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានក្រុមលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងបំពេញបន្ថែម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្តេជ្ញាចិត្តដាច់ខាត ក្នុងការសហការជាមួយកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនឲ្យមានការកើតឡើងលើកទឹកដីខេត្តកំពង់ធំ និងក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗ នៃការបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសការប្រើប្រាស់កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកម្លាំងចម្រុះ ក្នុងរយៈពេល ៤៥ថ្ងៃ ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា នៃពាក់កណ្ដាលរដូវបិទនេសាទ ដែលមានរយៈពេល ៣ខែ ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងរយៈពេល ៤៥ថ្ងៃនេះ កងកម្លាំងចម្រុះ បានធ្វើសកម្មភាពនៅតំបន់បឹងទន្លេសាបនៅឃុំផាត់អណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់សរុបមានប្រវែងជាង ៤៣គីឡូម៉ែត្រ ក្នុងនោះមានរបាំងសាច់អួនខុសច្បាប់ចំនួន ១៦៧របាំង ដែលមានប្រវែង ១៨,៨៣៤ម៉ែត្រ ។ កាប់បំផ្លាញរបាំងស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាតចំនួន ៤៤៧របាំង មានប្រវែង ២៤,៥៩២ម៉ែត្រ ព្រមទាំងឧបករណ៍ល្មើសច្បាប់មួយចំនួនផ្សេងទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរអំពីលទ្ធផលសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើ ដែលក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ កងកម្លាំងចម្រុះដោយមានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាស្នូល បានចេញប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិទទួលបានលទ្ធផលល្អប្រសើរដោយគ្មានការកាប់ទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ។ ជាមួយនោះដែរ បានរកឃើញផ្ទៃដីដែលជនល្មើសលួចកាប់ទន្ទ្រាននាបណ្ដាញឆ្នាំកន្លងទៅមានចំនួន ២៨៧ទីតាំង ស្មើនឹងផ្ទៃដី ៣,៨៥៣ហិកតា ដែលបច្ចុប្បន្នកងកម្លាំងចម្រុះកំពុងធ្វើការគ្រប់គ្រងរក្សាទុកជាដីរបស់រដ្ឋ ដោយបានដាំស្ដារព្រៃឈើឡើងវិញចំនួនជាង ៥ម៉ឺនដើម និងផ្ទៃដីមួយចំនួនទៀត ដែលបច្ចុប្បន្នព្រៃឈើធម្មជាតិកំពុងដុះលូតដុះឡើងវិញ។អត្ថបទដោយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains