Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឃឹម ឧត្តម បានដាក់គោលការណ៍៣ចំណុច ជំរុញសមត្ថកិច្ចតាមមូលដ្ឋានចុះបង្ក្រាបទប់ស្កាត់ល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព

លោក ឃឹម ឧត្តម បានដាក់គោលការណ៍៣ចំណុច ជំរុញសមត្ថកិច្ចតាមមូលដ្ឋានចុះបង្ក្រាបទប់ស្កាត់ល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព

(កំពង់ធំ)÷លោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត និងការគ្រប់គ្រងអាជ្ញាប័ណ្ណ បានដាក់គោលការណ៍៣ចំណុច ជំរុញសមត្ថកិច្ចតាមមូលដ្ឋានចុះបង្ក្រាបទប់ស្កាត់ល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។

លោកបានលើកឡើងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ជូនអាជ្ញាធរសាធារណៈពាក់ព័ន្ឋ នៅខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ និងសាលប្រជុំសាលាខេត្តកំពង់ធំ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ មន្ត្រីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក) មន្ត្រីសាលាខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត និងលោកអភិបាលអភិបាលរងក្រុង/ស្រុកទាំង៩។

លោក ឃឹម ឧត្តម បានលើកឡើងថា តាមរយៈការអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាជ្ញាធរតាមមូលដ្ឋានទាំងអស់ ត្រូវតែចុះបង្រ្កាប និងទប់ស្កាត់ល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាមាន÷ ១.បញ្ឈប់ការល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន បញ្ជ្រាបការយល់ដឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដើម្បីកុំឱ្យមានកើតឡើងបន្តទៀតនៅតាមមូលដ្ឋាន។ ២.ពិភាក្សាគ្នារកបញ្ហាប្រឈមដែលកើតឡើង៤ទីតាំងក្នុងខេត្តកំពង់ធំ ដើម្បីរកដំណោះស្រាយ ដល់ប្រជាពលរដ្ឋកុំឱ្យមានហិង្សានៅក្នុងគ្រួសារ និងការពារកុំឱ្យបាត់បង់អាយុជីវិត។ ៣.គោលដៅនៃកិច្ចប្រជុំនេះ ដើម្បីបង្កើននិងកិច្ចសហការជាមួយដែលសមត្ថកិច្ចរបស់ខ្លួន ក្នុងកិច្ចការបង្ក្រាបល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ ដោយអនុវត្តទៅតាមផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ឱ្យបានល្អប្រសើរ។

ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវ បន្តកិច្ចសហការឱ្យកាន់តែជិតស្និទជាមួយអាជ្ញាធរមូលដ្ឋាន និងចែករំលែកព័ត៌មាន ដើម្បីបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។
តាមដានអំពីការវិវត្តនៃសកម្មភាពល្បែងស៊ីសងខុសច្បាប់ និងការចាត់វិធានការបង្ក្រាបរបស់អាជ្ញាធរមានសមត្ថកិច្ច និង បន្តស្រាវជ្រាវ និងស៊ើបអង្កេតជាប្រចាំនៅតាមបណ្តាខេត្ត ព្រមទាំងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្ក្រាបទីតាំងដែលលបលួចបើកដំណើរការអាជីវកម្មខុសច្បាប់ និងឈានដល់ចាត់វិធានការច្បាប់ចំពោះជនល្មើស។ បន្តផ្សព្វផ្សាយសារអប់រំពីល្បែងដល់សាធារណជន តាមគ្រប់មធ្យោបាយ ទាំងមធ្យោបាយអេឡិចត្រូនិក និងដោយផ្ទាល់។សហការជាមួយរដ្ឋបាលខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដើម្បីចុះចងបដាសារអប់រំពីល្បែង និងចែកខិត្តប័ណ្ណអប់រំពី ល្បែងដល់សាធារណជនឱ្យបានកាន់តែទូលំទូលាយថែមទៀត។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains