Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លំ គន្ធារី ដឹកនាំកិច្ចប្រជុំក្រុមការងារឆ្លើយតប ជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ ក្នុងខេត្តកំពង់ធំ

លោកជំទាវ លំ គន្ធារី ដឹកនាំកិច្ចប្រជុំក្រុមការងារឆ្លើយតប
ជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)÷  ក្រសួងកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងមានការគាំទ្រតាមរយៈអង្គការយូអិនវូមែន(UN woman)បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបជាពហុវស័យចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

កម្មវិធីក៏មានការអញ្ជើញចូលរួមពីលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍
លោកស្រី ស៊ុន ម៉ូនិច អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី ប្រធានមន្ទីរជុំវិញខេត្ត អង្គការដៃគូរពាក់ព័ន្ធ អភិបាលរងស្រុក ប្រធានការិយាល័យសុខមាលភាពសង្គមកិច្ចស្រុក អញ្ជើញមកពីស្រុកទាំង៧ស្រុក សរុបចំនួន៤០នាក់ ស្រី២៩នាក់។

លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បង្ហាញពីគោលបំណង ដើម្បីពង្រឹងការយល់ដឹងឱ្យកាន់ប្រសើរឡើង ដល់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ (GBV )ពីតួនាទី/ភារកិច្ច និងការផ្តល់សេវាឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រីប្រកបដោយគុណភាព ប្រសិទ្ធិភាពឱ្យទាន់ពេលវេលា តាមរយៈកិច្ចសហការរវាងអ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធ។ ការបង្កើតក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ក្នុងខេត្តកំពង់ធំ ដែលមានចំនួន០៧ស្រុក គឺមានភារកិច្ច និងទំនួលខុសត្រូវដូចមានចែងនៅក្នុងសេចក្តីសម្រេច ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការសម្របសម្រួល ដែលចូលរួមក្នុងការដោះស្រាយ បញ្ហាដល់ជនរងគ្រោះជាស្ត្រី និងកុមារីកន្លងមកដោយបានទទួលបាននូវលទ្ធផលល្អប្រសើរ ជាទិសដៅ និងផែនការបន្ត សូមក្រុមការងារតាមបណ្តាលស្រុកទាំងអស់ បន្តខិតខំឱ្យអស់ពីសមត្ថភាពក្នុងការចូលរួម លើកកម្ពស់យេនឌ័រដើម្បីស្ត្រី និងកុមារីរួចផុតពីការរំលោភបំពាន និងការទទួលរងនូវអំពើហឹង្សា។

ជាមួយគ្នាអ្នកផងដែរលោកជំទាវ លំ គន្ធារី បានមានប្រសាសន៍ថា ដើម្បីពង្រឹងនូវកិច្ចសហការរវាងថ្នាក់ដឹកនាំ ដោយលើកឡើងបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយព្រមទាំងផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន។ ការរួមគ្នាលើកកម្ពស់យេនឌ័រ គឺសំដៅទៅដល់ការយកចិត្តទុកដាក់ការផ្តល់សិទ្ធិពេញលេញ និងការគាំពារចំពោះស្ត្រី និងកុមារី ហេតុដូច្នេះសូមក្រុមការងារទាំងអស់ដែល មកពីតាមបណ្តាស្រុកចំនួន៧នៅក្នុងខេត្តកំពង់ធំ មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើកិច្ចអន្តរាគមន៍ ជួយដោះស្រាយបញ្ហារបស់ស្ត្រី និងកុមារីដែលរងគ្រោះដោយការរំលោភបំពាន និងរងនូវអំពើហិង្សានៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត។ ជាពិសេសនោះត្រូវជួយផ្តល់កន្លែង មានសុវត្ថិភាព ស្វែងរកសេវាផ្នែកច្បាប់ សេវាថែទាំសុខភាព ស្វែងរកការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងស្វែងរកការងារសម្រាប់ជនរងគ្រោះផងដែរ។ ក្នុងករណីមានអំពើហិង្សា និងការរំលោភបំពានកើតឡើង ត្រូវសហការធ្វើយ៉ាងណាចាប់ជនប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានផ្តល់អនុសាសន៍ដល់អង្គប្រជុំ និងធ្វើការបូកសរុបលទ្ធផលកិច្ចប្រជុំ ក្រៅពីបានធ្វើការងារជាពហុវិស័យនេះឃើញថាយល់ឃើញកាន់តែច្បាស់ថែមទៀតអំពីតួនាទី/ភារកិច្ចមាន៖ ១- យល់ច្បាស់ពីការត្រៀមរៀបចំផែនការសកម្មភាពដែលបានធ្វើរយៈពេលមួយខែ នាពេលខាងមុខនេះជាបន្ទាន់ ក្រោយពីរៀបចំរួចគឺត្រូវតែប្រញ៉ាប់យកដាក់ឆ្លងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ​ ដើម្បីបានថវិកាអនុវត្តន៍ការងារ បន្ត ដោយកញ្ចប់ថវិការបស់UN woman ត្រូវបានបញ្ចប់ក្នុងខែ៦នេះសម្រាប់ឆ្នាំ២០២៥ ។ មន្ទីរអង្គភាពនិងស្រុកទាំង៧ត្រូវគ្រោងនៅសកម្មភាពអ្វីដែលត្រូវធ្វើ ក្នុងរយៈពេល ១ខែ ក្នុងពេលខាងមុខធ្វើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ខាងមុខ បើសិនជា UN woman នៅតែបន្តកាគាំទ្រ ការធ្វើផែនការសកម្មភាពបញ្ជូនទៅដើម្បីគ្រោងថវិកាឱ្យគេជួយ តែបើផ្ទុយទៅវិញ គម្រោងត្រូវបានបញ្ចប់នៅតែប្រើប្រាស់សេចក្តីសម្រេច ផែនការសកម្មភាព រៀបចំស្នើសុំថវិកាចូលទៅតាមស្រុក និងមន្ទីរដើម្បីឱ្យស្រុក និងមន្ទីរយល់ព្រមដាក់ថវិកាធ្វើសកម្មភាពឱ្យមានភាពរឹងមាំដោយខ្លួនឯងពេលដែលមានថវិកាត្រូវចុះធ្វើសកម្មភាពបាន។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains