Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ឧបត្ថម្ភដើមឈើ និងផ្កា១,០០០ដើម សម្រាប់លម្អ នៅវិទ្យាល័យរស្មីសោភ័ណ

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ឧបត្ថម្ភដើមឈើ និងផ្កា១,០០០ដើម សម្រាប់លម្អ នៅវិទ្យាល័យរស្មីសោភ័ណ

(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានឧបត្ថម្ភកូនឈើ និងផ្កាជាច្រើនមុខសម្រាប់ដាំលម្អយកម្លប់ សួនច្បារក៏ដូចជាលើកកម្ពស់បរិស្ថាន នៅវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥។

ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់របស់ឯកឧត្តម ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ក៏ដូចជាបានជួយអភិវឌ្ឍន៍មូលដ្ឋាននិងលើកកម្ពស់វិស័យអប់រំ ព្រមទាំងបណ្ដុះនូវស្មារតីស្រឡាញ់បរិស្ថានរបស់យុវជន ហើយនាំគ្នាដាំដើមឈើឡើងវិញនៅក្នុងវិទ្យាល័យរស្មីសោភ័ណក៏ដូចជានៅក្នុងស្រុកស្ទោង ឱ្យបានស្រស់ស្អាត និងខៀវបំព្រងគ្រប់រដូវកាល។

ជាមួយគ្នានេះលោក សុទ្ធ វិច្ឆិកា នាយកវិទ្យាល័យរស្មីសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា និងសហការីដែលបានជួយជួសជុលបន្ទប់ទឹក បង្គន់អនាម័យ ព្រមទាំងអគារមួយចំនួននៅវិទ្យាល័យសោភ័ណឱ្យបានស្រស់ស្អាតថែមទៀតក៏ដូចជាការឧបត្ថម្ភនូវដើមឈើ និងដើមផ្កាសម្រាប់ដាំលម្អសាលារៀននៅក្នុងឱកាសនេះផងដែរ។

សូមបញ្ជាក់ថាឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម និងដឹកនាំក្រុមគ្រូពេទ្យមកជួយព្យាបាលជំងឺដោយឥតគិតថ្លៃជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងស្រុកស្ទោងទាំងមូលដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៥ -៦ និងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងវិទ្យាល័យរស្មីសោភ័ណនេះ ហើយដើមឈើដែលបានប្រគល់ជូនលោកនាយកសាលានៅក្នុងឱកាសនេះមានដើមឈើយកម្លប់ចំនួន ៥០០ដើម និងដើមផ្កាក្រដាសចំនួន៥០០ដើមផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains