ប្រជាពលរដ្ឋ៤គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះ បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ រួមជាមួយ ក្រុមការងារស្រុក លោកមេឃុំ បាននាំយកអំណោយមនុស្សធម៌ របស់អនុសាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយមួយចំនួនទៅ ជួយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់របើកដំបូលផ្ទះ៤គ្រួសារ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក អ៊ុត វណ្ណរ៉ា ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បានបញ្ជាក់ថាផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលមានចំនួន២ឃុំគឺ÷ ១-ឃុំជ័យមាន២គ្រួសារ÷ ម្ចាស់ផ្ទះទី១ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៨:៤០ នាទីយប់ មានករណីភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ឈ្មោះ យ៉ិត ម៉ុន ភេទស្រី អាយុ៥៥ ឆ្នាំ នៅភូមិព្រៃទប់ ឃុំជ័យ របើកដំបូលផ្ទះមួយចំហៀង ប្រក់ស័ង្កសីអស់ចំនួន១៥សន្លឹក ផ្ទះមានទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ ផ្ទះប្រក់ដំបូលស័ង្កសី រណាបក្តា ជញ្ជាំងស័ង្កសី។ ម្ចាស់ផ្ទះទី២ ឈ្មោះ សៀម ហ៊ឺស ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិមហរ៍ របើកដំបូលផ្ទះទាំងស្រុង ដំបូលប្រក់ស័ង្កសី ផ្ទះមានទំហំ៤ម៉ែត គុណ ៦ម៉ែត្រ ប្រក់ដំបូលស័ង្កសី ជញ្ជាំងស័ង្កសី។ ២-ឃុំត្រពាំងប្ញស្សីមាន២គឺគ្រួសារ÷ ម្ចាស់ផ្ទះទី១នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២១: ៣០នាទី មានករណីខ្យល់កន្ត្រាក់លាយឡំទៅដោយភ្លៀងបណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងទំហំ៧ម៉ែត្រx៨ម៉ែត្រ រនាបក្តារ(កម្ពស់០.៥ម៉ែត្រពីដី) ជញ្ជាំងស័ង្កសី និងដំបូលស័ង្កសី។ ក្នុងនោះខូចខាតរបើកដំបូលស័ង្កសីចំនួន១០សន្លឹក។ ម្ចាស់ផ្ទះឈ្មោះ ឡុង ហ៊ីម ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ម្ចាស់ផ្ទះទី២ រស់នៅភូមិសេរីវង្សរបើកដំបូល១ខ្នង (ផ្ទះបាយខាងក្រោយ)ខូចខាតស័ង្កសី១២សន្លឹង នឹងបាក់ឃ្នាបទាំងស្រុង ផ្ទះទំហំ៦ម៉ែត្រ គុណ ៧ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ កន ដែន ភេទប្រុស អាយុ៣៣ឆ្នាំ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន៤គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះ បានទទួលអំណោយមនុស្សធម៌ពីអនុស្សាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ២៥គីឡូក្រាម តុង០១ ទឹកត្រី០១យួរ ទឹកស៊ីអ៉ី០១យួរ និងថវិកា ១០០.០០០រៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកកំពង់ស្វាយ-ពិនិត្យដោយអ៊ុមញឹប។