Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ ដាក់ផែនការ៣កុំសំខាន់ ដើម្បីទប់ស្កាត់ការចែកចាយគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំ ដាក់ផែនការ៣កុំសំខាន់ ដើម្បីទប់ស្កាត់ការចែកចាយគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងពីវិធានការ៣កុំសំខាន់ ក្នុងការទប់ស្កាត់ និងបង្រ្កាបការចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងភូម់សាស្រ្តខេត្តកំពង់ធំទាំងមូល។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ របស់រាជរដ្ឋាភិបាល និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពលើការងារ ប្រយុទ្ធប្រឆាំង គ្រឿងញៀនប្រចាំឆ្នាំ២០២៥ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តម បានបន្តថា វិធានការ៣កុំ សំខាន់នោះគឺ ១.កុំពាក់ព័ន្ធ គឺខ្លួនឯងមិនប្រើប្រាស់ បើសិនមានមន្ត្រីណាដែលពាក់ព័ន្ធត្រូវបណ្តេញចេញនិងប្រឈមមុខនិងច្បាប់ក្នុងនាមជាអ្នកអនុវត្តច្បាប់។ ២.កុំបង្កបរិយាកាសសម្រាប់ការជួញដូរ ឬការចរាចរណ៍នានា ។៣.កុំលើកលែងចំពោះបុគ្គលណាដែលប្រព្រឹត្តិការជួញដូរ ឬប្រើប្រាស់សារធាតិញៀនខុសនិងច្បាប់ ។
ឯកឧត្តមបន្ថែមទៀតថា គណបញ្ចាការឯកភាពក្រុង-ស្រុកទាំងអស់ត្រូវប្រឹងប្រែងក្នុងការអភិវឌ្ឍនបន្ថែមព្រោះ ការអភិវឌ្ឍនពិតជាសំខាន់ក្នុងការជួយមនុស្សអោយមានការងារធ្វើសេដ្ឋកិច្ចល្អមនុស្សមានការយល់ដឹងនោះការអប់រំមនុស្សក៏ធ្វើអោយមានភាពងាយស្រួលដែរ។ គ្រឿងញៀនគឺជារបស់ដែលធ្វើអោយមានភាពចលាចលក្នុងសង្គម ភាពអសន្តិសុខរួមទាំងមូល បើសិនជាមូលដ្ថានមិនមានការយកចិត្រទុក្ដាក់ទេនោះសង្គមជាតិនិងរងផលប៉ះពាល់ផងដែរ។
ឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរតាមមូលដ្ឋាន ជាពិសេសកំលាំងសមត្ថកិច្ចត្រូវធ្វើការសកម្មភាពអោយបានខ្លាំងក្លាក្នុងការទប់ស្កាត់ការចែកចាយនិងប្រើប្រាស់ខុសច្បាប់ ហើយមិនត្រូវមានការស៊ុំគ្រលំ ឬពាក់ព័ន្ធខុសច្បាប់ជាមួយជនដែរប្រព្រឹត្តិនោះទេ ។ បើមានមន្រ្តីណាពាក់ព័ន្ធគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការយោគយល់នោះទេ៕
អត្ថបទដោយយីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains