Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ ស្នើដល់កងកម្លាំងយោធាទាំងអស់ ត្រៀមខ្លួនប្រតិបត្តិការនានា ក្នុងការបម្រើជាតិ និងមាតុភូមិ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី

អភិបាលខេត្តកំពង់ធំ ស្នើដល់កងកម្លាំងយោធាទាំងអស់ ត្រៀមខ្លួនប្រតិបត្តិការនានា ក្នុងការបម្រើជាតិ និងមាតុភូមិ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី

(កពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានស្នើដល់នាយទាហាន នាហានរង និងពលទាហាន ត្រូវត្រៀមខ្លួនរួចជាស្រេច នៅក្នុងប្រតិបត្តិការនានា ក្នុងការបម្រើជាតិ និងមាតុភូមិ តាមរយៈការចូលរួមនៅក្នុងប្រតិបត្តិបង្ការទប់ស្កាត់ និងសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ចូលរួមបង្រ្កាបបទល្មើសប្រឆាំងធនធានធម្មជាតិ និងជាពិសេសក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រសាសន៍ដ៏មានអត្ថន័យត្រូវបានលើកឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តមស្នងការនគរបាលខេត្ត ឯកឧត្តមមេបញ្ជាការអាវុធហត្ថខេត្ត ឯកឧត្តមមេបញ្ជាការប្រតិបត្តិការសឹករងខេត្ត ឯកឧត្តមអភិបាលរងខេត្ត និងសហការរីជាច្រើនរូប នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចសហប្រតិបត្តិការ ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ពិសេសជាកម្លាំងស្នូលក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។

សូមជ្រាបផងដែរថា នៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឧបត្ថម្ភនៅអង្ករចំនួន ១០តោន អង្រឹងមានមុងសម្រាប់កងទ័ពចំនួន ២០០អង្រឹង ថវិកាចំនួន ១៨,០០០,០០០ រៀល និងប្រេងសាំងចំនួន១,០០០ លីត្រ  ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ សម្រាប់ធ្វើសកម្មភាពនានាក្នុងប្រតិបត្តិការបម្រើជាតិ និងមាតុភូមិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្ត នួន ផារ័ត្ន ដែលតែងតែបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ជូនដល់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលកន្លងទៅ ក៏ដូចជាថ្ងៃនេះ និងបានសូមគោរពជូនពរឯកឧត្តមប្រធាន ព្រមទាំងប្រតិភូទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains