Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតាមបទបញ្ជា ក្នុងការបម្រើជាតិនិងប្រជាជន

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតាមបទបញ្ជា ក្នុងការបម្រើជាតិនិងប្រជាជន

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងភារកិច្ចបម្រើជាតិ និងប្រជាជនកម្ពុជា  ដែលការប្រគល់បទបញ្ជានេះប្រព្រឹត្តទៅនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យកងកម្លាំង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ  និងបានផ្សព្វផ្សាយប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណាត់ការតាមផ្លូវច្បាប់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (អាយ សុី ជេ) ស្ដីពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលភាគីថៃបានរំលោភបំពាន រហូតដល់មានការផ្ទុះអាវុធនៅតំបន់មុំបី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បណ្ដាលឲ្យកងទ័ពកម្ពុជាមួយរូបបានពលីជីវិតក្នុងភារកិច្ចការពារបូរណភាពទឹកដីនៃយើង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមបម្រុងកម្លាំងមធ្យោបាយគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជា:  ទីមួយ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ទីពីរ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗក្នុងរដូវវស្សានេះ និងទីបី បន្តចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិមានបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ។

នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការផ្លូវច្បាប់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (អាយសុីជេ) ស្ដីពីការរំលោភបំពានបូរណភាពទឹកដីកម្ពុជា នៅតំបន់ប្រាសាទតាមមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ជាប់ព្រំដែនកម្ពុជា ថៃ និងវិធានការប្រេីប្រាសកម្លាំងយោធា ក្នុងការប្រឆាំងសត្រូវឈ្លានពានរំលោភលេីដែនអធិបតេយ្យភាពទឹកដីកម្ពុជា ឲ្យពួកវាទទួលបរាជ័យ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains