មន្ត្រីជាន់ខ្ពស់ក្រសួងផែនការជំរុញឱ្យសិក្ខាកាមចូលរួមវគ្គសិក្ខាសាលា”ភាគលាភប្រជាសាស្រ្តនិងការអភិវឌ្ឍ” ដោយយកចិត្តទុកដាក់ និងចូលរួមឲ្យបានផុសផុល
(កំពង់ធំ) ÷ ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍បានជម្រុញដល់មន្ត្រីជំនាញមន្ទីរអង្គភាពទាំងអស់ជាសិក្ខាកាមក្នុងវត្តបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់ និងចូលរួមឲ្យបានផុសផុល។ ឯកឧត្តមបានថ្លែងដូចនេះក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា” ភាគលាភប្រជាសាស្ត្រ និងការអភិវឌ្ឍ”។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបានរំលេចនូវគោលការណ៍សំខាន់ៗ÷
១- គោលបំណងនៃសិក្ខាសាលានេះ ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឱ្យកាន់តែមាន ប្រសិទ្ធភាព តាមរយៈការបញ្ជ្រាបការយល់ដឹងឱ្យទូលំទូលាយ ដល់អ្នកចំណែកពាក់ព័ន្ធទាំងអស់ អំពីទស្សនវិស័យ យុទ្ធសាស្ត្រ ផែនការ គោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយនឹងបញ្ហាប្រជាជននិងការអភិវឌ្ឍ ដែលរួមមានបញ្ហាប្រជាជននិងការអភិវឌ្ឍ បម្រែបម្រួលប្រជាសាស្ត្រនិងភាគលាភប្រជាសាស្ត្រ ទេសន្តរប្រវេសន៍និងនគរូបនីយកម្ម យេនឌ័រ សុខុមាលភាព និងសុខភាពបន្តពូជយុវវ័យ ជាដើម។
២- ដោយឈរលើទស្សនៈថា ប្រជាជនគឺជាមធ្យោយបាយនៃការអភិវឌ្ឍផង ជាគោលដៅ ចុងក្រោយនៃការអភិវឌ្ឍផង និងឈរលើទស្សនៈបរិយាប័ន្ន ក្នុងស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើន គោលនយោបាយជាតិប្រជាជនឆ្នាំ២០០៣ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ជាគោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលសង្គម- សេដ្ឋកិច្ច និងសង្គមប្រជាសាស្ត្រ ដែលកម្ពុជាបាននិងកំពុងឆ្លងកាត់និងដើម្បីឆ្លើយតបនឹងភាព ចាំបាច់ក្នុងដាក់ការបញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការអភិវឌ្ឍន៍ សំដៅធានាបានការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកិច្ច មានសន្ទុះលឿនជាងមុន និងប្រកបដោយចីរភាព ដែលជាការរួមចំណែក កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន។
៣- កម្ពុជាកំពុងស្ថិតនៅពាក់កណ្តាលទីនៃឱកាសភាគ លាភប្រជាសាស្ត្រ នឹងប្រឈមនឹងការមានមនុស្សវ័យចាស់ច្រើន នៅពេល ដែលកម្លាំងពលកម្មបច្ចុប្បន្នឈានចូលវ័យចាស់ ក្នុងករណីដែលលទ្ធភាពមានកូនថយចុះលឿន
នៅថ្ងៃខាងមុខ។ ជម្រើសនីមួយៗនឹងមានផលប៉ះពាល់ដោយឡែកៗពីគ្នា ទៅលើការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងបរិស្ថាន តែមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក។
៤- របាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ ក៏បានដាក់ចេញនូវការតម្រង់ទិសសម្រាប់ ការអនុវត្តគោលនយោបាយជាតិប្រជាជន ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ និងការធ្វើបច្ចុប្បន្នកម្ម គោលនយោបាយក្រោយឆ្នាំ២០៣០។ ការតម្រង់ទិសសម្រាប់បន្តអនុវត្តគោលនយោបាយជាតិ ប្រជាជនពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ គឺរក្សាទុកចក្ខុវិស័យនិងគោលដៅរបស់គោលយោបាយ ដដែល ដោយផ្តោតលើការផ្តល់សិទ្ធិនិងជម្រើសដល់បុគ្គលនិងគូស្រករ ក្នុងការសម្រេចចិត្តអំពី ការបង្កើតគ្រួសារនិងចំនួនកូនដែលចង់បានអាស្រ័យលើស្ថានភាពសង្គម លទ្ធភាពហិរញ្ញវត្ថុ
និងសុខភាពរបស់ពួកគេ ហើយរាជរដ្ឋាភិបាលត្រូវផ្ដល់ឱ្យពួកគេគ្រប់គ្រាន់នូវព័ត៌មាននិងសវា
ពាក់ព័ន្ធនឹងការពន្យារកំណើតនិងផែនការគ្រួសារ។
៥- ចក្ខុវិស័យខាងលើនេះ នឹងនៅតែបន្តសម្រាប់ការធ្វើបច្ចុប្បន្នកម្មគោលនយោបាយនៅ ក្រោយឆ្នាំ២០៣០ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម និងបង្កើនការវិនិយោគលើយុវជន ដែលជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍផងនិងជាសរសរស្តម្ភសម្រាប់ទ្រទ្រង់ការអភិវឌ្ឍផង។ សំខាន់ជាងនេះទៀត ត្រូវរៀបចំនិងបង្កើតបរិយាកាសសង្គមនានា ដែលអាចគាំទ្រយុវជនក្នុងការ គិតគូរ ការកសាង និងការឱ្យតម្លៃគ្រួសារ ព្រោះថាយុវជនគឺជាអ្នកសម្រេចចិត្តក្នុងការបង្កើត គ្រួសារនិងចំនួនកូនដែលចង់បាន ហើយការកើនឡើងឬការថយចុះនៃអត្រាលទ្ធភាពមានកូន គឺអាស្រ័យជាចម្បងទៅលើសមត្ថភាព និងបំណងប្រាថ្នារបស់យុវជនក្នុងការបង្កើតនិងរៀបចំ គ្រួសាររបស់ខ្លួន។ ជាមួយគ្នានេះ ត្រូវបន្តលើកកម្ពស់សមភាពយេនឌ័រនិងតម្លៃនៃគ្រួសារ តាមរយៈ ការអនុវត្តកម្មវិធីតុល្យភាពជីវិត គ្រួសារនិងការងារ កម្មវិធីលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ កម្មវិធីមាតាបិតាភាពទំនាក់ទំនងអន្តរជំនាន់ និងការចិញ្ចឹមកូនបែបវិជ្ជមាន និង ការទប់ស្កាត់និងឆ្លើយតបអំពើហិង្សាគ្រប់ទម្រង់លើស្រ្តី កុមារ និងក្មេងស្រី។
ឯកឧត្តមមានជំនឿមុតមាំថា បទបង្ហាញ ដែលនឹងបង្ហាញដោយមន្ត្រីជំនាញរបស់អគ្គលេខាធិ- ការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ នៅពេលបន្តិចទៀតនេះ នឹងផ្តល់ជាពុទ្ធិសំខាន់ៗ ដើម្បីជាទុនបន្ថែមសម្រាប់រៀបចំនិងអនុវត្តការងារ ការបចំគ្រួសារ និងការរស់នៅរបស់ខ្លួនឱ្យកាន់ប្រសើរឡើងនៅក្នុងសង្គមកម្ពុជា ដែលកំពុងមាន ការរីកចម្រើនឥតឈប់ឈរ៕











![]()
