Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ប៑ូ  មុឺន និងឯកឧត្តម ព្រឹម រដ្ឋា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា សមិទ្ធផលនានាក្នុងវត្តព្រះជ័យវង្សា(ហៅវត្តព្រហ៑ូត) ក្នុងស្រុកប្រាសាទបល្ល័ង្ក

ឯកឧត្តម ប៑ូ  មុឺន និងឯកឧត្តម ព្រឹម រដ្ឋា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា សមិទ្ធផលនានាក្នុងវត្តព្រះជ័យវង្សា(ហៅវត្តព្រហ៑ូត) ក្នុងស្រុកប្រាសាទបល្ល័ង្ក

(កំពង់ធំ)÷ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥  ឯកឧត្តម ប៑ូ  មុឺន អនុរដ្ឋលេខាធិកានៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយឃុំផាន់ញើម និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ  បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រះជ័យវង្សា(ហៅវត្តព្រហ៑ូត) ស្ថិតនៅភូមិព្រហ៑ូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ ។
   
លោក វណ្ណៈ សោភានិត អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក មានប្រសាសន៍ថា ស្រុកប្រាសាទបល្ល័ង្ក មានវត្តចំនួន២៣វត្ត និងមានអាស្រមចំនួន០៣ ព្រះសង្ឃមាន២២២អង្គ ក្នុងនោះភិក្ខុមាន៥៥អង្គ និងសាមណេ១៦៧អង្គ អាចារ្យ ៨៦នាក់ គណៈកម្មការវត្ត២៣២នាក់ យាយជី តាជី១២១នាក់។ សម្រាប់វត្តព្រះជ័យវង្សា ហៅវត្តព្រហូត ដែលបានធ្វើកម្មវិធីបុណ្យសម្ពោធសាលាឆាន់ និងសមិទ្ធផលនានាក្នុងឱកាសនេះ បានកកើតឡើងនៅក្នុងឆ្នាំ១៩០០ មានអាយុកាល១២៥ឆ្នាំ មានផ្ទៃដី បណ្តោយ២៧១ម៉ែត្រ ទទឹង១០០ម៉ែត្រ និងមានចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ សមិទ្ធផលថ្មីៗដែលបានកសាងឡើងជាបន្តបន្ទាប់មានដូចជា សាលាឆាន់០១ខ្នង កុដិ០១ខ្នង ក្លោងទ្វាព្រះវិហារ។ សម្រាប់សមិទ្ធផលដែលបានសម្ពោធឆ្លងនៅថ្ងៃនេះ មានកុដិ០១ខ្នង ០២ជាន់ បណ្តោយ១៣ម៉ែត្រ ទទឹង ០៧ម៉ែត្រ កំពស់១៤ម៉ែត្រ ចាប់កសាងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ រួចរាល់ជាស្ថាពរ ចំណាយទឹកប្រាក់សរុប ១១៥,០០០,០០០រៀល ។ សាលាថ្ម០១ខ្នង មានបណ្តោយ ២៨ ម៉ែត្រ ទទឹង១៨ ម៉ែត្រ កំពស់១៤ ម៉ែត្រ ផ្តើមកសាងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ រួចរាល់ជាស្ថាពរ ចំណាយទឹកប្រាក់សរុបចំនួន ៣០៥,៣៦០,០០០រៀល។ កុដិចំណាយកសាងសរុបចំនួន ៤២០,៣៦០,០០០៛ 
  
ឱកាសនោះ ឯកឧត្តម ព្រឹម រដ្ឋា បានថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ថ្វាយប្រគេនចៅអធិការវត្តព្រះជ័យវង្សា(ហៅវត្តព្រហូត) លោកអាចារ្យ គណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំនិងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង និងសូមឱ្យកុសល ដែលកើតពីសទ្ធានៃការចូលរួមរបស់សប្បុរសជនទាំងឡាយ បាននាំមកនូវសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់កាលនិងគ្រប់វេលា។

  ឯកឧត្តម បន្តថា ៖ ការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព គឺជាសក្ខីកម្មដ៏អស្ចារ្យនិងជាមោទនភាព របស់ប្រជាពលរដ្ឋរស់នៅស្រុកប្រាសាទបល្ល័ង្ក ក៏ដូចជាក្នុងខេត្តកំពង់ធំទាំងមូលផងដែរ។

   ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំឭកដល់ គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានជំនឿទុកចិត្ត ទើបមានការចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗបន្តទៀត។ ម្យ៉ាងទៀត ការសាងបុណ្យ ក៏ត្រូវមើលលើកត្តាជីវភាពគ្រួសារផងដែរ ពីព្រោះថាការធ្វើបុណ្យដាក់ទានតិចឬច្រើន អាស្រ័យទៅលើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ។
   
ជាមួយគ្នានោះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេស គឺរួមគ្នាអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពោលគឺការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains