Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា «យុវជន គឺជាអ្នកការពារបច្ចុប្បន្នកាល ដើម្បីផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ»

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា «យុវជន គឺជាអ្នកការពារបច្ចុប្បន្នកាល ដើម្បីផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ»

(កំពង់ធំ)៖ នាឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានារបស់ស.ស.យ.ក. ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការទាំងអស់របស់ ស.ស.យ.ក ខេត្តកំពង់ធំ ព្រមទាំងសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តកំពង់ធំសម្រេចបានជាបន្តបន្ទាប់ ជាពិសេសគឺ អគារទីស្នាក់ការ ស.ស.យ.ក. ខេត្តកំពង់ធំ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។ ទន្ទឹមនេះ ឯកឧត្តមក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំថាទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពការងាររបស់យុវជន ជាពិសេសជួយជំរុញកិត្យានុភាពរបស់ ស.ស.យ.ក. ខេត្តកំពង់ធំផងដែរ។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានមានប្រសាសន៍ថា «យុវជន គឺជាអ្នកការពារបច្ចុប្បន្នកាល ដើម្បីផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ» ក្នុងន័យនេះ ឯកឧត្តមចង់បញ្ជាក់ទៅដល់យុវជនថា ក្នុងនាមជាយុវជនបន្តវេន ត្រូវមានតួនាទីថែរក្សាការពារសុខសន្តិភាពផង និងជាអ្នកកសាងសុខសន្តិភាពផង ដើម្បីផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ ជាក់ស្ដែងប្រទេសកម្ពុជាមានសុខសន្តិភាពបានក្នុងពេលបច្ចប្បន្ន គឺកើតចេញពីការលះបង់របស់អ្នកជំនាន់មុន ដោយបានដាក់ជីវិតធ្វើជាដើមទុនវិនិយោគ ដើម្បីទទួលបានសុខសន្តិភាព ហើយសុខសន្តិភាពនេះទៀតសោត គឺត្រូវពឹងផ្អែកលើកត្តារួបរួមសាមគ្គី ដូចព្រះរាជបណ្តាំរបស់សម្ដេចព្រះបរមរតនកោដ្ឋ «ខ្មែររួបរួមខ្មែរខ្លាំង»។ ឯកឧត្តមបានបន្តថា ដូច្នេះហើយ ក្នុងនាមយើងជាយុវជនជំនាន់ក្រោយត្រូវបន្តខិតខំប្រឹងប្រែងថែរក្សាការពារ និងកសាងសុខសន្តិភាពឱ្យបានកាន់តែប្រសើរឡើង និងគង់វង្សបន្ថែមទៀតផងដែរ។ រដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains