ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភជូនចាស់ជរា ជនពិការ នៅតាមផ្ទះបណ្តែតទឹក នៅឃុំផាត់សណ្តាយ
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីនាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនចាស់ជរា ជនពិការភ្នែក និងប្រជាពលរដ្ឋដែលមានជំងឺនិងមានជីវភាពលំបាកខ្វះខាតនៅតាមផ្ទះបណ្តែតទឹក ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដេីម្បីសម្រួលដល់ការធ្វើដំណើររបស់ជនពិការភ្នែក និងចាស់ជរា អ្នកមានជំងឺប្រចាំកាយ ។ ក្រុមការងារបានបន្តដឹកជញ្ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគដែលជាអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគាត់នៅតាមផ្ទះបណ្តែតទឹក ដេីម្បីដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បានរយៈពេលពេលផងដែរ ។
លោកយាយ លោកតាជាជនពិការភ្នែក និងបងប្អូនប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាត មានសេចក្តីរំភើបរីករាយ រកអ្វីមកប្រៀបផ្ទឹមពុំបាន ដែលបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់តាំងកងកម្លាំងកងទ័ព នាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគមកឧបត្ថម្ភជូនពួកគាត់នៅពេលដែលកំពុងមានការខ្វះខាតនេះ និងបានសូមគោរពជូនពរសម្តេច និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្ដមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ.ពីនិត្យដោយអ៊ុមញឹប។