Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យការដ្ឋានស្ថាបនាខ្សែផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ៤,៧ គីឡូម៉ែត្រ នៅស្រុកប្រាសាទសំបូរ ដែលជាផ្នែកមួយនៃគម្រោងអាទិភាពរបស់សម្ដេចមហាបវរធិបតី ក្នុងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ និងនៅតាមទីជនបទ

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យការដ្ឋានស្ថាបនាខ្សែផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ៤,៧ គីឡូម៉ែត្រ នៅស្រុកប្រាសាទសំបូរ ដែលជាផ្នែកមួយនៃគម្រោងអាទិភាពរបស់សម្ដេចមហាបវរធិបតី ក្នុងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ និងនៅតាមទីជនបទ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យ ការដ្ឋានស្ថាបនាខ្សែផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ៤,៧ គីឡូម៉ែត្រ មានទីតាំងពីភូមិតាអោក តភ្ជាប់ទៅភូមិកំពីងតាគង់ ឃុំឈូក ប្រាសាទសំបូរ ដែលជាផ្នែកមួយនៃគម្រោងអាទិភាពរបស់សម្ដេចមហាបវរធិបតី ក្នុងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ និងនៅតាមទីជនបទ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការសាងសង់ផ្លូវកៅស៊ូDBSTនេះ ពិតណាស់នឹងអាចសម្រួលដល់បងប្អូនអ្នកធ្វើដំណើរក្នុងមូលដ្ឋាន ជាពិសេសគឺការធ្វើដំណើររបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមណ្ឌលសុខភាព និងដឹកជញ្ជូនកសិផលផ្សេងៗកាន់តែមានភាព ងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឲ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ ម្យ៉ាងវិញទៀត សូមចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា  រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រែក្លាយកសិកម្មផ្សងព្រេង ក្លាយទៅជាកសិកម្មទំនើប ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេ្ទកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains