Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុករៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ  នៅវត្តក្តីចារុិ(ហៅវត្តសុជុល) ឃុំផាន់ញើម

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុករៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ  នៅវត្តក្តីចារុិ(ហៅវត្តសុជុល) ឃុំផាន់ញើម

(កំពងធំ)នៅថ្ងៃទី២៩ ខែមសា ឆ្នំា២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ
បានសហការជាមួយរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក បើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្រោមអធិបតីភាពដ៍ខ្ព់ង់ខ្ពស់លោកជំទាវ លំ គន្ធារី អភិបាលរងនៃគណះអភិលខេត្តកំពង់ធំ។

អញ្ជើញចូលរួមក្នុងឱកាសនេះផងដែររួមមាន លោកស្រី សុិន សុីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ អនុប្រធានមន្ទីរកិច្ចការនារី ,អភិបាលរងស្រុក ,អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមស្រុកប្រាសាទបល្ល័ង្ក និងក្រុមការងារមកពីក្រសួងកិច្ចការនារី ក្រុមប្រឹក្សាឃុំផាន់ញើម មេភូមិ អនុភូមិ សមាជិកភូមិ
និងប្រជាពលរដ្ឋក្នុងឃុំផាន់ញើម បានអញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី្ត និងគ្រួសារ ពេលព្រឹកនៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្កខេត្តកំពងធំ ដែលមានអ្នកចូលរួមសរុប ៨៩ នាក់ស្រី ៦១ នាក់ និងពេលរសៀល នៅភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប៨៩នាក់ ស្រី៧៨នាក់។

   លោកជំទាវអភិបាលរងខេត្ត មានប្រសាសន៍សំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារនិងអ្នកចូលរួមទំាងអស់និងបន្តសំណេះសំណាលប្រកបដោយខ្លឹមសារសំខាន់ៗ កម្មវិធីថ្ងៃនេះពិតជាមានសារះសំខាន់ ដល់បងប្អូនយើងនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ អំពីតម្លៃគ្រួសារ ការកសាងសុខដុមរម្យនាក្នុងគ្រួសារដែលអាចជៀសវាងបានូវភាពបែកបាក់ ការប្រេះស្រាំ ដែលបណ្តាលអោយកើតមានអំពើហិង្សា និងអំពើអសីលធម៌ផ្សេងៗទៀតនៅក្នុងសង្គមជាតិ។ លោកជំទាវបានបន្តទៀតថាកាលពីជំនាន់មុនស្រ្តីមួយចំនួនពុំមានសិទ្ធិក្នុងការចូលរួមមតិយោបល់ និងពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេច
ចិត្តនៅក្នុងគ្រួសារនិងសង្គមជាតិ ដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍន៍ដោយខ្លួនឯង ដូចនេះហើយទើបស្រ្តីមួយចំនួនបានទទួលរងនូវផលប៉ះពាល់ដូចជាអំពើហិង្សាក្នុងគ្រួសារ ការជួញដូរការកេងប្រវ័ញ្ច ការរំលោភបំពានផ្លូវភេទ ផ្លូវកាយនិងផ្លូវចិត្ត ។
  បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ស្រ្តីអោយទទួលបាននូវឱកាសស្មើគ្នា ជាមួយនិងបុរសក្នុងការសិក្សារៀនសូត្រ
ទំាងការងារនិងការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ ។ជាមួយគ្នានេះដែរលោកជំទាវបានអោយបងប្អូនក្នុងការថែទំាសុខភាព ជាពិសេសការពារជំងឺគ្រុនចាញ់ដែលជាជម្ងឺឆ្លងតាមរយៈមូសដែកគោលញី ដែលជាភ្នាក់ងារចំលងដ៏សំខាន់ ហើយជំងឺគ្រុនចាញ់អាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សគ្រប់វ័យបើមិនបាទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាទេ និងអាចធ្វើអោយគ្រោះថ្នាក់ដល់អាយុជីវិតបាន ដើម្បីការពារជម្ងឺគ្រុនចាញ់យើងត្រូវសំរាន្តក្នុងមុង ជាពិសេសមុងជ្រលក់ថ្នំា ពេលបងប្អូនសង្ស័យថាមានជម្ងឺគ្រុនចាញ់ត្រូវតែស្វែងរកការព្យាបាលអោយបានត្រឹមត្រូវ នៅតាមមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យ ក្នុងឱកាសនោះដែរលោកជំទាវបានផ្តំាផ្ញើអោយបងប្អូនយើងចេះសាមគ្គី ជួយយកអាសារគ្នានៅពេលជួបបញ្ហា អំពើហិង្សាឬបំពារបំពានលើស្រ្តីនិងកុមារសូមរាយការណ៍ជូន អាធរភូមិ ប៉ុស្ត៍នគរបាលជាបន្ទាន់ដើម្បីជួយដល់ជនរងគ្រោះទាន់ពេលវេលា ជៀសវាងការបាត់បង់ដល់អាយុជីវិត ការយកចិត្តទុកដាក់ទៅលើស្ត្រីដែលមានផ្ទៃពោះសូមទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យអោយបានទៀងទាត់យ៉ាងតិចអោយបាន៤ដង តាមកាលណាត់ជួបរបស់គ្រូពេទ្យ និងត្រូវប្រុងប្រយ័ត្នទ្វេដងចំពោះជម្ងឺគ្រុនចាញ់ព្រោះវាអាចប៉ះពាល់មាតានិងទារកក្នុងផ្ទៃ
សូមបង្កើនការអប់រំកូនៗអោយមានការរស់នៅប្រកបដោយឥរិយាបទទន់ភ្លន់ដែលជាវប្បធម៌ខ្មែរ ការស្លៀកពាក់អោយបានសមរម្យ ពេលចូលវត្តអារាម និងចេះបន្ទន់ឥរិយាបទទន់ភ្លន់ចំពោះចាស់ទុំ ដែលជាឥរិយាបទសំគាល់ថាយើងជាជនជាតិខ្មែរ។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV