Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ម.ក តំបន់កំពង់ធំ ធ្វើការប្រគួតកីឡាបាល់ទាត់វគ្គ៤ក្រុមនិងផ្តាច់ព្រាត់ក្នុងពានរង្វាន់ប្រចាំតំបន់ ក្នុងរដូវកាលទី៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ម.ក តំបន់កំពង់ធំ ធ្វើការប្រគួតកីឡាបាល់ទាត់វគ្គ៤ក្រុមនិងផ្តាច់ព្រាត់ក្នុងពានរង្វាន់ប្រចាំតំបន់ ក្នុងរដូវកាលទី៣

(កំពង់ធំ)÷ថ្ងៃសៅរ៍ទី១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ម.ក
តំបន់កំពង់ធំ សហការឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជិវិតអេអាយអេ (AIA ធ្វើការប្រកួតកីឡាបាល់ទាត់គ្គ៤ក្រុមនិងផ្តាច់ព្រាត់ក្នុងពានរង្វាន់ប្រចាំតំបន់ ក្នុងរដូវកាលទី៣ ។

ពិធីនេះប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោក ខៃ ម៉េងលីន នាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ម.ក តំបន់កំពង់ធំ។ ក្រោមប្រធានបទ: កីឡាដើម្បីសុខភាព និងសាមគ្គីភាព  ដោយមានសមាសភាពចូលរួមចំនួន៤សាខា
ក្រុមទី១ សាខាស្ទឹងសែន. ក្រុមទី២ សាខាព្រះវិហារ .ក្រុមទី៣ សាខាបារាយណ៍និងសាខាតាំងគោក .ក្រុមទី៤ សាខាសណ្តាន់និងសាខារវៀង។
»វគ្គទី១
-សាខាស្ទឹងសែន ប្រគួតជាមួយ សាខាព្រះវិហារ -សាខាបារាយណ៍និងសាខាតាំងគោក ប្រគួតជាមួយ សាខាសណ្តាន់និងសាខារវៀង
»លទ្ធផលវគ្គទី១
-សាខាស្ទឹងសែនឈ្នះសាខាព្រះវិហារ 7ទល់និង6 -សាខាបារាយណ៍និងសាខាតាំងគោកឈ្នះសាខាសណ្តាន់និងសាខារវៀង 3ទល់1
»វគ្គទី២
-សាខាស្ទឹងសែន ប្រគួតជាមួយ សាខាបារាយណ៍និងសាខាតាំងគោក
-សាខាព្រះវិហារ ប្រគួតជាមួយ សាខាសណ្តាន់និងសាខារវៀង
»លទ្ធផលវគ្គទី២
-សាខាស្ទឹងសែនឈ្នះសាខាបារាយណ៍និងសាខាតាំងគោក 2ទល់និង0
-សាខាព្រះវិហារឈ្នះសាខាសណ្តាន់ 4ទល់2 ។

ក្នុងឱកាសបិទកម្មវិធីប្រកួតកីឡានេះលោក ខៃ ម៉េងលីន នាយកតំបន់កំពង់ធំ  មានអារណ៍សប្បាយរីករាយដែលបានឃើញច្នាក់ដឹកនាំនិងក្រុមការងារតាមសាខាទាំង៩បានចូលរួមច្រើនកុះករបែបនេះក្នុង គោលបំណងបង្កើតកីឡាថ្ងៃនេះ
ក្រោមប្រធានបទ: កីឡាដើម្បីសុខភាព និងសាមគ្គីភាពគឺដើម្បីលើកទឹកចិត្តអោយក្រុមការងារគិតគូពីសុខភាព ចូលរួមលេងកីឡាទាំងអស់គ្នា និងរក្សាចំណងមត្តភាពដល់ក្រុមការងារតាមបណ្តាសាខា បានចែករំលែកបទពិសោធន៍ល្អៗដល់គ្នាទៅវិញទៅមក កីឡាពិតជាមានសារសំខាន់ដល់សុខភាព ដែលមានការទទួលស្គាល់ទូទាំងពិភពលោក មិនថាកីឡាអ្វីក៏ដោយ ដូចនេះសំណូមពរអោយក្រុមការងារទាំងអស់ចូលរួមលេងកីឡាដែលខ្លួនចូលចិត្តអោយបានគ្រប់ៗគ្នា ។
ក្រោយចប់ការប្រគួតប្រជែងយ៉ាងស្វិតស្វាញប្រកបដោយបរិយាកាសសប្បាយរីករាយនិងមានស្មារតីទទួលខុសត្រូវល្អ។

ជាចុងក្រោយលោក ខៃ ម៉េងលីនចូលរួមអបអរសាទដល់ -ក្រុមជ័យលាភីលេខ១ សាខាស្ទឹងសែន -ក្រុមជ័យលាភីលេខ២ សាខាបារាយណ៍និងសាខាតាំងគោក
-ក្រុមជ័យលាភីលេខ៣ សាខាព្រះវិហារ
ដែលបានចូលរួមលេងកីឡានិងរក្សាចំណងមត្តភាពដល់ក្រុមការងារតាមបណ្តាសាខា បានចែករំលែកបទពិសោធន៍ល្អៗដល់គ្នាទៅវិញទៅមក និងជូនពរដល់ក្រុមការងារទាំងអស់គ្នាអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណះ សុខះ ពលះ កុំបីខ្លៀងខ្លាតឡើយ។ អត្ថបទគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត-ពិនិត្យដឹងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains