Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត សមាជិកសមាជិកាចំនួន១៧០នាក់ ដែលសិក្ខាកាមមកពីខេត្តចំនួន១៩ខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
តាមរបាយការណ៍របស់លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្តខេត្តកំពង់ធំ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាល អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៩ ខែឧសភា ឆ្នាំ២០២៥ លោកគ្រូសម្រាប់សម្រួលក៏បានបង្ហាញនូវខ្លឹមសារដូចជា÷ ១-បទបង្ហាញពី៖ នីតិវិធី និងវិធានបច្ចេកទេសការធ្វើអាជីវកម្មលក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម។ ២-បទបង្ហាញពី៖ វិធានការគ្រប់គ្រងជីជាតិដី និងសារធាតុចិញ្ចឹមដំណាំ។ ៣- ការយល់ដឹងអំពីធនធានដឹកសិកម្ម នៅកម្ពុជា។ ៤-បទបង្ហាញពី៖ ស្តីពីច្បាប់ លិខិតបទដ្ឋានកំណត់នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រង់ និងការ ធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម។ ៥-បទបង្ហាញពី៖ ស្តីពីបច្ចេកទេសនៃការប្រើប្រាស់ថ្នាំកសិកម្ម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ៦-បទបង្ហាញពី៖ស្តីពីបច្ចេកទេសនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។ លទ្ធផលទទួលបានពីការវាស់ស្ទង់ ចំណេះដឹង មុនវគ្គនិងក្រោយវគ្គបណ្តុះបណ្តាលគឺ
ចំណេះដឹងមុនវគ្គ៖ ខ្ពស់៥% មធ្យម១៥% ទាប៨០%។ចំណេះដឹងក្រោយវគ្គ ៖ ខ្ពស់៨៣% មធ្យម១០% ទាប៧ % ខេត្តកំពង់ធំបានរៀបចំវគ្គនេះជាវគ្គលើកទី១៣ហើយ ចាប់ពីឆ្នាំ២០១១ រហូតឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរុប ១.៥៥៩នាក់ផងដែរ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងថាវគ្គបណ្តុះបណ្តាលនេះមានគោលបំណងអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដែលមានបំណងធ្វើអាជីវ កម្មលក់ដុំលក់រាយ ថ្នាំកសិម្ម និងជីកសិកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យយល់ដឹងពីច្បាប់ស្តីពីការគ្រប់គ្រង ថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីអភិវឌ្ឍវិស័យកសិម្មឱ្យមានប្រសិទ្ធិភាពខ្ពស់ បង្កើនកំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បញ្ជាក់ថាក្នុងវគ្គបណ្តុះបណ្តាល គ្រួសម្របសម្រួលប្រើសំណួរបំផុសគំនិតវាស់ស្ទង់ចំណេះដឹងសិក្ខាកាមមុនវត្ត និងក្រោយវគ្គ ដោយប្រើប្រាស់បញ្ជីសំណួរលើប្រធានបទស្តីពី (ច្បាប់ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម, នីតិ វិធីក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្ម ថ្នាំកសិកម្ម និងជីកសិកម្ម, វិធានបច្ចេកទេសពាក់ព័ន្ធ និងស្លាកសញ្ញា ព័ត៌មាន ថ្នាំកសិកម្ម និងជីកសិកម្ម, វិធានបច្ចេកទេសទូទៅប្រភេទនៃទោសទណ្ឌការធ្វើអធិការកិច្ច ការយល់ ដឹងពីការប្រើប្រាស់ ថ្នាំកសិកម្ម និងជីកសិកម្ម និងផលប៉ះពាល់នៃថ្នាំកសិកម្ម និងវិធានសុវត្ថិភាព។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ក៏បានបន្ថែមទៀតថា ការសម្របសម្រួល ពិភាក្សាជាក្រុម និងមានរូបភាពជាសំណាក ស្តីពីស្លាកសញ្ញាព័ត៌មាន ស្តីពីគោល ការណែនាំក្នុងការប្រើប្រាស់ ថ្នាំកសិកម្ម និងជីកសិកម្ម និងច្បាប់ស្តីពីការស្នើសុំលិខិតអនុញ្ញាតចុះបញ្ជីការ វិញ្ញាបនបត្រសន្និធិឃ្លាំង លិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយ ថ្នាំកសិកម្ម និងជីកសិកម្ម ដែលអនុញ្ញាតដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅលើសំបកវិចខ្ចប់ ថ្នាំកសិកម្ម និងជីកសិកម្ម និងការប្រើប្រាស់ពត៌មានតាមយ្យអកូដ (QR-Cord) សម្រាប់ពន្យល់ណែនាំដល់អាជីវករ លក់ដុំលក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ដោយមានសំណួរសួរពីសិក្ខាកាម និងមានការបកស្រាយពីគ្រួសម្របសម្រួល។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains