Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម វង្សី វិស្សុត អញ្ជើញក្នុងពិធីសម្ពោធផ្លូវលំក្រាលក្រួសក្រហម០១ខ្សែ ប្រវែង២១,២៥គីឡូម៉ែត្រ ពីទីរួមស្រុកសណ្តាន់ ទៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ

ឯកឧត្តម វង្សី វិស្សុត អញ្ជើញក្នុងពិធីសម្ពោធផ្លូវលំក្រាលក្រួសក្រហម០១ខ្សែ ប្រវែង២១,២៥គីឡូម៉ែត្រ ពីទីរួមស្រុកសណ្តាន់ ទៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ

 (ខេត្តកំពង់ធំ)÷ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនាយកឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំឯកឧត្តមអភិបាលរង ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញក្នុងពិធីសម្ពោធផ្លូវលំក្រាលក្រួសក្រហម០១ខ្សែ ប្រវែង ២១,២៥គីឡូម៉ែត្រ ពីទីរួមស្រុកសណ្តាន់ ទៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថាក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជា ដែលពីមុនមកត្រូវបានហែកហួរដោយ សង្គ្រាម និងធ្លាប់តែល្បីថាជាតំបន់អសន្តិសុខ ជាវាលពិឃាត ប្រែក្លាយទៅជាកោះសន្តិភាព។ ដើម្បីជំរុញកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ ផ្លូវ នៅតែជាគន្លឹះអាទិភាពដែលជួយឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានក្លែងថាការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនាពេលនេះ គឺជាសក្ខីភាពយ៉ាងច្បាស់បង្ហាញអំពីការតាំង ចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការសម្រេចឲ្យបាននូវគោលដៅដែលបានគ្រោងទុក។ ម្យ៉ាងវិញ ទៀតនេះក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផ្ទាល់ផងដែរ។ ផ្លូវឆ្លងកាត់ ភូមិសាស្ត្រឃុំសណ្តាន់០៦ភូមិ និងឆ្លងកាត់ឃុំដងកាំបិត០២ភូមិ ដែលនឹងដាក់ឱ្យប្រើប្រាស់នាពេលនេះ ពិតណាស់នឹងអាចសម្រួលដល់បងប្អូនអ្នកធ្វើដំណើរក្នុងមូលដ្ឋានប្រមាណជាង៣ពាន់នាក់ ជាពិសេសគឺការធ្វើដំណើររបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋទៅមណ្ឌលសុខភាព និងដឹកជញ្ជូនកសិផលផ្សេងៗកាន់តែមានភាព ងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains