Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថា មន្ត្រីរាជការបង្កើនសមត្ថភាពនិងអនុវត្តតួនាទីភារកិច្ច របស់ខ្លួនឱ្យបានជាប្រចាំ

ឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថា មន្ត្រីរាជការបង្កើនសមត្ថភាពនិងអនុវត្តតួនាទីភារកិច្ច របស់ខ្លួនឱ្យបានជាប្រចាំ

(កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងសហការី តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុក និងនាយករដ្ឋបាលនៃរដ្ឋបាលស្រុកស្ទោង កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកស្ទោង។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបន្ថែមថាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាភាពចាំបាច់មួយទៀតដែលជួយឱ្យមន្ត្រីរាជការ និងស្ថាប័នអង្គភាពនានាជាពិសេសរដ្ឋបាលស្រុកស្ទោងរួបរួមសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាអនុវត្តតួនាទីភារកិច្ចជាមន្ត្រីរាជការ ប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់ នៅចំពោះមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះ។

លើសពីនេះគឺត្រូវមានភាពស្មោះត្រង់ ម្ចាស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង និងអនុវត្តប្រកបដោយតម្លាភាពហើយប្រាសចាក ចៀសសឱ្យផុតពី ការកេងប្រវ័ញ្ចអំពើពុករលួយ ដែលនាំឱ្យអាប់អោនដល់បុគ្គលខ្លួនឯង អង្គភាពស្ថាប័ន និងរាជរដ្ឋាភិបាលហើយនាំឱ្យប្រឈមនឹងទោសទណ្ឌច្បាប់ប្រឆាំងអំពើពុករលួយជាធរមានផងដែរ។

ក្នុងឱកាសនោះដែរលោក កែវ សុភ័ក្រ្ត បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការ អនុវត្តតួនាទីភារកិច្ចក្នុងនាមជាអភិបាលរង នៅចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងរាជរដ្ឋាភិបាលទាំងមូលប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងនិងជួយឱ្យអង្គភាពមានការរីកចម្រើនជាលំដាប់។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសនេះគឺលោក កែវ សុភ័ក្រ្ត ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុក និងលោក ហូ ហុង ជានាយករដ្ឋបាលនៃរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains