លោកអភិបាលស្រុកសណ្ដាន់ និងសហការីបានចុះសួរសុខទុក្ខដល់គ្រួសារវីរៈកងទ័ព៩គ្រួសារ ដែលកំពុងបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែនកម្ពុជា-សៀម នៅទិសបុសស្បូវខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(កំពង់ធំ)÷ លោកស៊ិន វណ្ណវុឌ្ឍ អភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់ លោកអភិបាលរង លោកនាយករង កងកម្លាំងទាំង៣ និងសហការីបានចុះសួរសុខទុក្ខដល់គ្រួសារវីរៈកងទ័ព៩គ្រួសារ ដែលកំពុងបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាសៀមទិសបុសស្បូវខេត្តព្រះវិហារ ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
លោក សុិន វណ្ណវុឌ្ឍ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវដល់គ្រួសារវីរៈកងទ័ព៩គ្រួសារទាំង០៦គ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ២៥៧០ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ សិរីសួស្ដី ប្រកបមុខរបររកទទួលទានមានបាន និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ។
នៅក្នុងឱកាសនេះ លោក សុិន វណ្ណវុឌ្ឍ អភិបាល នៃគណៈអភិបាលស្រុកសណ្តាន់ និងសហការី បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់គ្រួសារវីរៈកងទ័ព៩គ្រួសារ ដែលកំពុងបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជា-សៀមទិសបុសស្បូវខេត្តព្រះវិហារ ដែលជាអំណោយរបស់រដ្ឋបាលស្រុកសណ្ដាន់ ជូនដល់ដោយក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួនទៀតផងដែរផងដែរ។ អត្ថបទរដ្ឋបាលស្រុកសណ្ដាន់ -ពិនិត្យដោយអ៊ុមញឹប។







![]()
