Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញក្នុងយុទ្ធនាការស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញក្នុងយុទ្ធនាការស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ឯកឧត្តម ជា វ៉ាន់ចាន់  លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការស្តីពី “ការលើកកម្ពស់សុត្ថិភាពចរាចរណ៍ផ្លូវគោក ” ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រុមប្រតិបត្តិសាខា អនុប្រធានគណ:កម្មាធិការសាខាក្រុងស្ទឹងសែន មន្រ្តីអនុសាខា មន្រ្តីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត នគរបាលចរាចរណ៍ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម យុវជនស.ស.យ.ក និងក្រុមកាកបាទក្រហមសង្កាត់ ដែលមានអ្នករួមសរុបចំនួន១២០នាក់ ស្រី៥២នាក់។ យុទ្ធនាការនេះរៀបចំឡើងនៅបរិវេណសួនដាវដែកកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កម្មវិធីនេះមានសំណួរ-ចម្លើយ ដើម្បីដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់ខ្លួន និងមានរង្វាន់មួកសុវត្ថិភាព នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនេះដែរលោកជំទាវ លំ គន្ធារី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិ
ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមាន ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នគរបាលចរាចរណ៍ មន្ត្រីមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត និងបងប្អូនដែលមានវត្តមាននៅទីនេះ ដែលបានចំណាយពេលវេលា កម្លាំងកាយ និងឆន្ទៈមុតមកចូលរួមយុទ្ធនាការនារព្រឹកនេះនេះ។

លោកជំទាវបានបន្តថា “កាកបាទក្រហមកម្ពុជា តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា តាមតែអាចធ្វើទៅបាន។  គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសម្លាប់ ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ។

សូមបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការខាងលើនេះ បានជូនមួកសុវត្ថិភាពដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវចំនួន២៧មួក ចែកប័ណ្ណជំនួយស្នារតី៣០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយាន្តត្រូវដឹងចំនួន៣០០។ស្ទិកគ័រចំណាំងផ្លាតចំនួន៥០សន្លឹក
ខិតប័ណ្ណ ណែនាំពីវិធីពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ចំនួន៣០០សន្លឹក។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV