Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

នាយឧត្តមសេនីយ៍ គន់ គីម ជំរុញ និងពន្លឿនការរៀបចំទីតាំងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ

នាយឧត្តមសេនីយ៍ គន់ គីម ជំរុញ និងពន្លឿនការរៀបចំទីតាំងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ

  (ខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

  នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យនិងជំរុញសកម្មភាពចាក់ដីបំពេញទីធ្លាសម្រាប់សាងសង់ទីស្នាក់ការមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលគ្រោងដំណើរការនៅពេលខាងមុខនេះ  ក្រោមអធិបតីភាពឯក​ឧត្ដម​នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយមានការឧបត្ថម្ភជ្រោមជ្រែងពីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ក្រុមការងារសមាគមអតីតយុទ្ធជនជនកម្ពុជាខេត្តកំពង់ធំ បានទំនាក់ទំនងធ្វើការចាក់ដីបំពេញទីធ្លាបានទំហំ ១,៥០០ម៉ែត្រការ៉េ រួចមកហើយ  ។ ថ្ងៃនេះតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម   ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានទំនាក់ទំនងនិងដំណើរការចាក់ដីបំពេញទីធ្លាបន្ថែម​ចំនួន៣,៥០០ ម៉ែត្រការ៉េទៀត  ដើម្បីសម្រួលដល់ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ ឲ្យបានទាន់ពេលវេលាតាមការគ្រោងទុករបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម នៅពេលដ៏ខ្លីខាងមុខនេះ ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា  ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលត្រូវសាងសង់នៅពេលខាងមុខនេះ មានទំហំអគារ​ ជាង៣៥០ម៉ែត្រការ៉េ ដែល​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ជាង​ ៦៦០​ ម៉ែត្រ​ការ៉េ​ ដើម្បីបម្រើនិរន្តរភាពការងារសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ និងដោះស្រាយការលំបាកផ្សេងៗ ក្នុងការបម្រើជូនបងប្អូនអតីតយុទ្ធជន ឱ្យមានភាពល្អប្រសើរនិងយូរអង្វែងតទៅ ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains