Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងស្រុកស្ទោង អញ្ជើញស្រង់ព្រះស្រោចស្រពសុគន្ធវារី នៅវត្តពោធិដំណាក់

អភិបាលរងស្រុកស្ទោង អញ្ជើញស្រង់ព្រះស្រោចស្រពសុគន្ធវារី នៅវត្តពោធិដំណាក់

(កំពង់ធំ)÷ លោក ព្រំ ឆដា អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញស្រង់ព្រះ និងស្រោចស្រពសុគន្ធវារីដល់ព្រះ គ្រូធម្មវេទី ឡាំ អិត ព្រះគ្រូចៅអធិការវត្តពោធិដំណាក់ និងស្រោចទឹកដល់ប្រជាពុទ្ធបរិស័ទប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានអញ្ជើញមកកម្សាន្តសប្បាយក្នុងពិធី “ស្រង់ព្រះត្រាស់ចេត្រ ” វត្តពោធិដំណាក់ ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥។

នៅក្នុងពិធីនេះដែរ ក៏មានការសុំខមាទោសកំហុសទាំងឡាយ ទាំងកាយ វាចា ចិត្តក្តី ពីព្រះគ្រូចៅអធិការ ព្រះឧបជ្ឈាយ៍ ដើម្បីសុំការអនុញ្ញាតអត់ឱនទោសសព្វបែបយ៉ាងដែលសិស្សគណ ក៏ដូចជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ មានការខុសឆ្គងដោយប្រការណាមួយ ក៏ដូចជាការសូមពរជ័យសេចក្តីសុខសប្បាយពីព្រះអង្គនិងទេវតាឆ្នាំថ្មីព្រះនាមគោរាគទេវី សូមប្រោះប្រទាននូវ សព្វសាធុកាពរ សេចក្តីសុខសប្បាយសិរីសួស្ដីបវរមហាប្រសើរដល់សិស្សគណនិងប្រជាពលរដ្ឋគ្រប់ៗរូប ក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ បង្កភាពស្និទ្ធស្នារវាងប្រជាពុទ្ធបរិស័ទព្រះសង្ឃ ការចូលរួមថែរក្សានូវទំនៀមទំលាប់ប្រពៃណីបុរាណខ្មែរនិងថ្នាក់ដឹកនាំស្រុកស្ទោងផងដែរ។

ទន្ទឹមនឹងនេះលោកអភិបាលរងស្រុកស្ទោង បានអញ្ជើញកម្សាន្តសប្បាយលេងល្បែងប្រជាប្រិយនានា និងទាញព្រ័ត្រជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទនៅក្នុងឱកាសនេះយ៉ាងសប្បាយរីករាយថែមទៀតផង។

សូមបញ្ជាក់ផងដែរថា ថ្វីដ្បិតសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់ទៅហើយក្តី ប៉ុន្តែវត្តអារាមមួយចំនួនធំនៅក្នុងស្រុកស្ទោង ក៏ដូចជាវត្តពោធិ៍ដំណាក់នេះ នៅតែបន្តលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ទៅតាមតំបន់ និងការនិយមរបស់អ្នកមូលដ្ឋាននៅឡើយទេ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains