Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លំ គន្ទារី  ធ្វើការណែនាំ និងជំរុញដល់អ្នកទទួលខុសត្រូវតាមមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក ត្រូវពន្លឿនរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២៤  ដើម្បីជំរុញការធ្វើវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុអោយបានទាន់ពេលវេលា

លោកជំទាវ លំ គន្ទារី  ធ្វើការណែនាំ និងជំរុញដល់អ្នកទទួលខុសត្រូវតាមមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក ត្រូវពន្លឿនរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២៤  ដើម្បីជំរុញការធ្វើវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុអោយបានទាន់ពេលវេលា

(ខេត្តកំពង់ធំ)៖ នៅក្នុងកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយរៀបចំបញ្ជីសារពើភ័ណ្ឌប្រកាសទ្រពសម្បត្តិរដ្ឋឆ្នាំគោល ២០២៤ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ទូទាំងខេត្តកំពង់ធំ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានធ្វើការណែនាំ និងជំរុញដល់អ្នកទទួលខុសត្រូវតាមមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវធ្វើយ៉ាងណាពន្លឿនរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២៤ កន្លងមកដោយមានកើនឡើងឬថយចុះ ដើម្បីជំរុញការធ្វើវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុអោយបានទាន់ពេលវេលា។

លោកជំទាវអភិបាលរងខេត្តកំពង់ធំ បានថ្លែងបន្តថា កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើសុំជាបន្តបន្ទាប់មកដល់អាជ្ញាធរខេត្តអំពីការផ្ដល់បញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋដែលមន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ត្រូវរៀបចំបញ្ជីសារពើរភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរៀងរាល់ឆ្នាំ និងតារាងកើនឡើងឬថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ដូចនេះដើម្បីពន្លឿនការងារនេះឱ្យបានទាន់ពេលវេលាមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ សហការធ្វើការងារនេះអោយបានឆាប់ ស្របតាមច្បាប់ជាធរមាន។

លោកជំទាវ បានថ្លែងបន្តទៀតថា មន្រ្តីដែលរៀបចំធ្វើបញ្ជីនេះត្រូវដឹងពីគោលការណ៍សំខាន់ៗមួយចំនួនក្នុងការរៀបចំបញ្ជីសារពើរភ័ណ្ឌរបស់រដ្ឋ  រួមមានការផ្គូរផ្គងបញ្ជីសារពើរភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋដោយយកបញ្ជីចាស់ និងយកឯកសារពាក់ព័ន្ធដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ បូកសរុបតម្លៃទ្រព្យសម្បត្តិរដ្ឋក្នុងបញ្ជីសារពើរភ័ណ្ឌរដ្ឋរបស់មន្ទីរ អង្គភាព រដ្ឋបាលខេត្ត ក្រុង-ស្រុក និងឃុំសង្កាត់នីមួយៗ និងត្រូវធ្វើស្ថិតិទីតាំងដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដោយបញ្ជាក់អំពីចំនួនប័ណ្ណកម្មសិទ្ធិរួច និងមិនទាន់មានប័ណ្ណកម្មសិទ្ធិ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណង ផ្សព្វ�ផ្សាយ សារាចរណែនាំលេខ ០១៩ សហវ.សរ.អទច ស្តីពីការដាក់អោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជំនាន់ថ្មី និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ដើម្បីជម្រុញដល់ការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋ និងការចុះបញ្ញីសារពើភណ្ណ នីតិវិធីនៃការធ្វើប័ណ្ណកម្មសិទ្ធិដី។អត្ថបទនិងរូបភាព យឹមប៊ុនហ័រ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains