Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលស្រុកស្ទោង អញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី៥ ជាមួយញាតិញោមពុទ្ធបរិស័ទនិងព្រះសង្ឃនៅវត្តពោធិ៍ដំណាក់ នៅឃុំចំណាក្រោម

រដ្ឋបាលស្រុកស្ទោង អញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី៥ ជាមួយញាតិញោមពុទ្ធបរិស័ទនិងព្រះសង្ឃនៅវត្តពោធិ៍ដំណាក់ នៅឃុំចំណាក្រោម 

(កំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំសមាជិកសមាជិកា សហការី កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី៥ ជាមួយញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តពោធិ៍ដំណាក់ ស្ថិតនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៥។

លោកប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានបញ្ជាក់ថា ការចូលរួមសូត្រមន្ត កាន់បិណ្ឌវេនបិណ្ឌទី៥ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ គឺជាការចូលរួមថែរក្សានូវទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាបុព្វការីជនបានបន្សល់ទុកក៏ដូចជាការផ្សាភ្ជាប់រវៀងពុទ្ធចក្រ និងអាណាចក្រ រវៀងរដ្ឋបាលស្រុកស្ទោង ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានតែងតែមានការទំនាក់ទំនងក៏ដូចជាសហការល្អរវាងគ្នានឹងគ្នា ជាពិសេសទៀតរវាងរដ្ឋបាលស្រុកស្ទោងជាមួយព្រះមន្ត្រីសង្ឃ ជាមួយសាលាអនុគណស្រុកស្ទោង និងព្រះគ្រូចៅអធិការ វត្តពោធិ៍ដំណាក់ ព្រះអង្គគ្រូព្រះមុនីធម្មវេទី ឡាំ អិត ។

លើសពីនេះក៏ជាការសន្សំនូវបុញ្ញនិធិសម្រាប់ជាតិនេះនិងអនាគតជាតិព្រមទាំងបួងសួងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ បុព្វការីជន ជាពិសេសវីរៈយុទ្ធជនកងទ័ពជួរមុខដែលបានពលីជីវិតថ្មីៗក្នុងបុព្វហេតុជាតិមាតុភូមិ សាសនា ព្រមទាំងព្រះមហាក្សត្រ ពីការឈ្លានពានយ៉ាងកម្រោលរបស់ចោរសៀម មកលើបូរណភាពដែនដីសុវណ្ណភូមិ នៃយើងដែលកំពុងរស់នៅយ៉ាងសុខសន្តិភាព ការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអាណត្តិទី៧នេះ។

សូមបញ្ជាក់ថានៅក្នុងពិធីសូត្រមន្តនេះផងដែរលោក ប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលស្រុកក៏បានប្រគេននូវបច្ច័យមួយចំនួន ភេសជ្ជ: គ្រឿងឧបភោគបរិភោគ ទេយ្យទាន ដល់ព្រះសង្ឃនិងចែកទានដល់យាយតាដែលអញ្ជើញចូលរួមនៅក្នុងឱកាសនេះចំនួនជាង២០០នាក់ និង កុមារាកុមារី ជិត ២០០នាក់ថែមទៀតផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains