Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្លាំងជំនាញចម្រុះ សង្កាត់រដ្ឋបាលជលផលចំនួន ៥ ចុះបង្ក្រាបទល្មើសនេសាទនៅបឹងទន្លេសាប បានកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ទៅនឹងកន្លែង

កម្លាំងជំនាញចម្រុះ សង្កាត់រដ្ឋបាលជលផលចំនួន ៥ ចុះបង្ក្រាបទល្មើសនេសាទនៅបឹងទន្លេសាប បានកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ទៅនឹងកន្លែង

(កំពង់ធំ)÷ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញចម្រុះ សង្កាត់ជលផលចំនួន ៥ មានសង្កាត់រដ្ឋបាលជលផលពាមបាង ស្រុក ស្ទោង . សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមស្រុកកំពង់ស្វាយ. សង្កាត់រដ្ឋបាលជលផលសន្ទុក ស្រុកសន្ទុក.សង្កាត់រដ្ឋបាលជលផលស្ទោងស្រុកស្ទោង .សង្កាត់រដ្ឋបាលជលផលបារាយណ៍ស្រុកបារាយណ៍ និងកម្លាំងទីបញ្ជាការស្រាលប្រចាំការ គោលដៅស្រុកទាំង៥  បានចេញប្រតិបត្តិការ ពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចគោលដៅរបស់ខ្លួនមួយចំនួនដោយបានកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង មានរបាំងសាច់អួនក្រឡាញឹក ឡុកសាច់អួន លូឬលប បង្គោលកូនឈើ និងចាក់លែងកូនត្រីចម្រុះចូលទន្លេវិញ។

ជាលទ្ធផលអនុវត្តបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មានរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន២៧របាំង ប្រវែង១.៧៦៥ម៉ែត្រ ឡុកសាច់អួនចំនួន៣៥គ្រឿង លូឬលបចំនួន៤១មាត់ បង្គោលកូនឈើចំនួន១.០៩៣ដើមចាក់លែងកូនត្រីចម្រុះចំនួន៨០គីឡូក្រាមចូលទន្លេវិញ។
 
សូមបញ្ជាក់ផងដែរថា កម្លាំងជំនាញចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានប្រើប្រាស់មធ្យោបាយកាណូតចំនួន៨គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន១៧០លីត្រផងដែរ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains