Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០៣​/២០២០សណន​ របស់ក្រសួងការពារជាតិ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០៣​/២០២០សណន​ របស់ក្រសួងការពារជាតិ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៨  ខែមីនា ឆ្នាំ ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០៣/២០២០​ សណន របស់ក្រសួងការពារជាតិ ស្តីពី​ វិធាន​ការ​ពង្រឹង​អនុវត្តន៍​ លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​ នៃ​កងខេមរៈភូមិន្ទ(ខ​.ភ​.ម​ )បទ​វិន័យ​ទូទៅ​សម្រាប់​ ខ​.ភ​.ម​ និង​លំហាត់​របៀប​ នៃ​កងយោធពលខេមរភូមិន្ទ​
ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ។

លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានឡើយរាយការណ៍អំពីខ្លឹមសារហ្វឹកហ្វឺនបំប៉នលំហាត់របៀប និងការរៀនសូត្ររំលឹកមេរៀនសេចក្តីណែនាំលេខ ០០៣/២០២០​ ស​ណ​ន​ របស់ក្រសួងការពារជាតិ ដែលមានរយៈពេល ៧ថ្ងៃ  ដោយមានសិក្ខាកាមចូលរួមចំនួន ១០០នាក់ គណៈកម្មការគ្រប់គ្រងវគ្គចំនួន ៥នាក់ និងគ្រូយោធាចារ្យចំនួន ៣នាក់  សរុបចំនួន ១០៨នាក់ ដែលទីកន្លែងហ្វឹកហ្វឺនរៀនសូត្រនៅក្នុងបរិវេណទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះការិយាល័យហ្វឹកហ្វឺន ដែលបានសហការល្អជាមួយការិយាល័យ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំដំណើរការហ្វឹកហ្វឺនបំប៉នលំហាត់របៀប អប់រំចិត្តសាស្ត្រ និងពង្រឹងការអនុវត្តសេចកីណែនាំលេខ ០០៣/២០២០​ ស​ណ​ន​ របស់ក្រសួងការពារជាតិស្ដីពី​ វិធាន​ការ​ពង្រឹង​អនុវត្តន៍​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​ នៃ​ខ​.ភ.ម​ បទ​វិន័យ​ទូទៅ​ សម្រាប់​ខ​.ភ​.ម​ និង​លំហាត់​របៀប​នៃ​កងយោធពលខេមរភូមិន្ទ​ ដែលមានរយៈរយៈពេលខ្លី នៅពេលនេះ  ហើយក៏ត្រៀមលក្ខណៈ ដើម្បីចូលរួមអបអរសាទរក្នុងពិធីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងនូវការកោតសរសើរចំពោះយោធិនគ្រប់រូប ដែលបានចូលរួមអនុវត្តបានយ៉ាងល្អប្រសើរ តាមសេចកីណែនាំលេខ ០០៣/២០២០​ របស់ក្រសួងការពារជាតិនាពេលកន្លងទៅ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនយោធាចារ្យគ្រប់រូប ត្រូវយកអស់ស្មារតីទទួលខុសត្រូវ និងត្រូវយកអស់កម្លាំងកាយចិត្ត ក្នុងការបង្វឹក និងការអប់រំណែនាំរៀនសូត្រ ជូនដល់សិក្ខាកាមទាំងអស់ ឲ្យបានល្អប្រសើរ ដើម្បីឆាប់យល់ដឹង​ នឹងចេះចាំស្ទាត់ តាមបណ្ដាមេរៀននីមួយៗ ដែលគ្រូបានឧទ្ទេសនាម ។ ដោយឡែកចំពោះយោធិនជាសិក្ខាកាមទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវ និងកម្លាំងកាយចិត្ត ក្នុងការហ្វឹកហាត់រៀនសូត្រ ឱ្យបានស្ទាត់ជំនាញ តាមការអប់រំណែនាំ​ និង​បង្រៀន​ពីគ្រូយោធាចារ្យ ពិសេសត្រូវអនុវត្តឲ្យបានមុឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងនៃការហ្វឹកហ្វឺន ទើបយើងទទួល​បាន​នូវ​ចំណេះដឹង​ និង​សមត្ថភាព​គ្រប់គ្រាន់​ សមស្របជាកងយោធពលខេមរភូមិន្ទ ប្រកបដោយកិត្តិយស​ និងសេចក្តីថ្លៃថ្នូរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains