សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់កម្មករប្រមូលសម្រាម
(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់កម្មករប្រមូលសម្រាមក្នុងខេត្តកំពង់ធំ ក្រោមការឧបត្ថម្ភថវិការដោយគម្រោងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលមានអ្នកចូលរួមសរុបចំនួន៣៩នាក់ ស្រីចំនូន១៧នាក់ នៅក្នុងទីលានចាក់សម្រាមថ្មី ក្នុងឃុំត្រពាំងឬស្សី ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកស្រី ឡេង សុឃីម បានបង្ហាញពីគោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះផងដែរ៖ គឺដើម្បីឱ្យបងប្អូនទាំងអស់ទទួលបាននូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឯងផ្ទាល់ និងប្រជាជនក្នុងសហគមន៍ ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែងការងារដែលតែងតែជួបប្រទះជាញឹកញាប់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ សង្គ្រោះបឋម ផ្តល់និងបង្រៀននូវចំណេះដឹងចាំបាច់ជំនាញ និងឥរិយាបទ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅ និងធនធានក្នុសហគមន៍។ សង្គ្រោះបឋម គឺដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីវិជ្ជាសង្រ្គោះបឋម និងផ្សព្វផ្សាយឱ្យបានទូលំទូលាទៅតាមយុទ្សាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គោលដៅមួយគ្រួសារមានអ្នកចេះវិជ្ជាសង្រ្គោះបឋមមួយនាក់។
ក្នុងឱកាសនេះផងដែរលោកស្រី ឡេង សុឃីម បាន ក្រើនរំលឹកដល់កម្មករទាំងអស់ដែលជាសិក្ខាកាមសូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និងអនុវត្តតាមជំនាញដែរអ្នកសម្របសម្រួលបានបង្ហាញព្រមទាំងយកចំណេះនិងជំនាញដែលបានទទួលពីរវគ្គនេះទៅជួយសង្រ្គោះប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីការពារឱ្យរួចផុតពីការគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។