Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ចាន់ យុត្ថា អញ្ជើញប្រគេន និងជូនបច្ច័យចំនួន៣៦លានរៀល ដល់គណៈកម្មការរៀបចំសង្ក្រាន្ត នៅវត្តឃ្លាំងខ្មូត

ឯកឧត្តម ចាន់ យុត្ថា អញ្ជើញប្រគេន និងជូនបច្ច័យចំនួន៣៦លានរៀល ដល់គណៈកម្មការរៀបចំសង្ក្រាន្ត នៅវត្តឃ្លាំងខ្មូត

(កំពង់ធំ)÷ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំប្រឡាយ ឃុំពពក និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានប្រគេន និងជូនបច្ច័យចំនួន៣៦លានរៀល ដល់គណៈកម្មការរៀបចំចាត់ចែងក្នុងកម្មវិធីសង្ក្រាន្តឆ្នាំនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកពិនិត្យទីតាំងរៀបចំសង្ក្រាន្តនៅវត្តឃ្លាំងខ្មូត និងបានធ្វើគារវកិច្ចចំពោះព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត ព្រមទាំងសំណេះសំណាលជាមួយក្រុមការងារការរៀបចំ អាជ្ញាធរមូលដ្ឋានឃុំប្រឡាយ និងសសយក ឃុំប្រឡាយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនេះដែរ ឯកឧត្តមបានសរសើរខ្ពស់ពីការខិតខំ របស់ព្រះគ្រូចៅអធិការនិងគណៈកម្មាធិការវត្តគ្រប់រូបគ្រប់អង្គ ក្នុងការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការដឹកនាំលេងល្បែងប្រជាប្រិយខ្មែរ ដែលជាអត្តសញ្ញាណជាតិខ្មែរ ដូចជា បោះអង្គុញ និងវាយក្អម ជាដើម និងបានអំពាវនាវដល់ប្រជាពលរដ្ឋានមូលដ្ឋានជាពិសេសយុវជនត្រូវបន្តលេង និងអភិរក្សទំនៀមទម្លាប់ប្រពៃណីនេះឱ្យបានគង់វង្សតរៀងទៅ។

ជាមួយនេះផងដែរ ព្រះបុណ្ណញ្ញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងតំណាងគណៈកម្មការរៀបចំសង្ក្រាន្តវត្តឃ្លាំងខ្មូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី ដែលបានអញ្ជើញមកពិនិត្យទីតាំងរៀបចំសង្ក្រាន្តដោយផ្ទាល់ និងបានចូលរួមឧបត្ថម្ភជាបច្ច័យផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains