Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សាយ គឹមឡម លើកទឹកចិត្តដល់កងកម្លាំងទាំងបី និងប្រជាការពារត្រូវរក្សាសន្តិសុខស្ដាប់ធ្នាប់ជូនពុកម៉ែបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យមានប្រសិទ្ធភាពខ្ពស់

លោក សាយ គឹមឡម លើកទឹកចិត្តដល់កងកម្លាំងទាំងបី និងប្រជាការពារត្រូវរក្សាសន្តិសុខស្ដាប់ធ្នាប់ជូនពុកម៉ែបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យមានប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)÷ លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានមានប្រសាសន៍លើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងអធិការដ្ឋាននគរបាលស្រុស្ទោង និងប្រជាការពារ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៥ នៅអធិការដ្ឋាននគរបាលស្រុស្ទោង។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់អធិការដ្ឋាននគរបាលស្រុកស្ទោង និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើផែនការសកម្មភាព និងបំណែងចែកតួនាទី/ភារកិច្ចកងកម្លាំងឱ្យបានត្រឹមត្រូវ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅតាមបណ្ដាវត្តអារាមនានា សំដៅធានាបាននូវសន្តិសុខសុវត្ថិភាពខ្ពស់ជូនពុកម៉ែបងប្អូនក្នុងមូលដ្ឋានបានកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មីប្រកបដោយភាពជឿទុកចិត្តក្រោមម្លប់សុខសន្តិភាព។

លើសពីនេះ លោកបានណែនាំដល់លោកអធិការនគរបាលស្រុកស្ទោង ត្រូវចេះកៀរគរមូលធនពីសប្បុរសជនជិតឆ្ងាយ ជាពិសេសជាមួយព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តនានា ដើម្បីបានសម្ភារថវិការសម្រាប់អភិវឌ្ឍអង្គភាពក៏ដូចជាឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាការពារដែលបានចូលរួមយ៉ាងសកម្មក្នុងការ រក្សាសន្តិសុខស្ដាប់ធ្នាប់ទូទៅក្នុងមូលដ្ឋានជាពិសេសនៅតាមបណ្ដាវត្តអារាមនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ និងត្រូវប្រើប្រាស់ធនធានទាំងនេះប្រកបដោយគណនេយ្យភាពនិងតម្លាភាពបំផុត។

ជាចុងបញ្ចប់ លោកបានកោតសរសើរ និងថ្លែងអំណរគុណដល់បងប្អូនប្រជាការពារគ្រប់រូប ជាពិសេសបងប្អូនប្រជាកម្ពុជាស្ត្រីដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្តពេលវេលាសព្វបែបយ៉ាងក្នុងការចូលរួមការពារសន្តិសុខទូទៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយផ្លែផ្កាគួរឱ្យមោទកភាពក្រៃលែងទោះមិនមានប្រាក់កម្រៃក៏ដោយ។

សូមបញ្ជាក់ថា ស្រុកស្ទោងមានប្រជាការពារសរុប១,៣០៨នាក់ ស្ត្រី១១នាក់ និងបែងចែកចេញជា១២៧ក្រុមផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains