Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីអប់រំខេត្តកំពង់ធំ៖សិស្សានុសិស្សទាំងអស់ការលេងកីឡាត្រូវទៅតាមវិធីសាស្ត្រនិងបច្ចេកទេសត្រឹមត្រូវទើបទទួលបានជ័យជំនះ

មន្ត្រីអប់រំខេត្តកំពង់ធំ៖សិស្សានុសិស្សទាំងអស់ការលេងកីឡាត្រូវទៅតាមវិធីសាស្ត្រនិងបច្ចេកទេសត្រឹមត្រូវទើបទទួលបានជ័យជំនះ

(កំពង់ធំ)៖លោក អ៊ិត វុឌ្ឍី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានថ្លែងថាសិស្សានុសិស្សទាំងអស់ការលេងកីឡាត្រូវទៅតាមវិធីសាស្ត្រនិងបច្ចេកទេសត្រឹមត្រូវទើបទទួលបានជ័យជំនះ ។

លោក អ៊ិត វុឌ្ឍី បានថ្លែងក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាឆ្នាំ២០២៤-២០២៥ នៅវិទ្យាល័យកំពង់ធំរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ។
ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាកីឡាករ-កីឡាការិនី ជិត៩០០នាក់។

លោក ឃឹម សេង ប្រធានការិយា័យកីឡា នៃមន្ទីរអប់រំ យុវជន និងកកីឡា ខេត្តកំពង់ធំ បានលើកឡើងពីចំនួនកីឡាករចូលរួមប្រកួតជ្រើសរើសជើងឯកគឺមានចំនួន៥២៦នាក់ ស្រី១៩២នាក់ ដែលមកពី៩ ក្រុង ស្រុក ទូទាំងខេត្ត ក្នុងនោះប្រភេទបាល់ទាត់មាន១៣ ក្រុម ស្មើ២៣៤នាក់ ស្រី៧២នាក់ បាល់ទះមាន ១២ក្រុមស្មើ ១៤៤នាក់ ស្រី៤៨នាក់ បាល់បោះមាន៨ ក្រុមស្មើ ៩៦នាក់ ស្រី៤៨នាក់ និងអត្តពលកម្មមាន១៣ ក្រុម ស្មើ៥២នាក់ ស្រី២៤នាក់។ហើយការប្រកួតនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីជ្រើសរើសយកកីឡាករដែលល្អ សម្រាប់យកទៅប្រកួតនៅថា្នក់ជាតិនៅពេលខាងមុខ។

លោក អ៊ិត វុឌ្ឍី បានលើកឡើងថាការប្រកួតត្រូវបញ្ចេញសមត្ថភាពឱ្យអស់ ដើម្បីទទួលបានជោគជ័យជូនសាលារៀនក៏ដូចជាស្រុករបស់ខ្លួនការប្រកួតប្រជែងមិនមែនតែប្រើកំលាំងបាយនោះទេ គឺត្រូវប្រើលក្ខណៈបច្ចេកទេស ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា គោរពតាមបទបញ្ជាផ្ទៃក្នុង ធ្វើការួបរួមគ្នាសាមគ្គីគ្នាឈ្នះដោយកិត្តិយស ចាញ់ដោយកិត្តិយស ដោយស្រឡាញ់ រាប់អានគ្នាជាបងប្អូន សាមគ្គីភាព រវាងកីឡាករ/ការិនី រវាងក្រុម និងក្រុមកាន់តែមានសារ:សំខាន់ថែមទៀតលើពីការឈ្នះចាញ់។

លោកបញ្ជាក់ថាគ្រប់សាលារៀនទាំងអស់ត្រូវរៀបចំឲ្យមានទីលានសម្រាប់កុមារលេងកីឡា ព្រោះថាលេងកីឡាមានសុខភាពល្អ មានកាយសម្បទាមាំមួន
អារម្មណ៍ស្រស់ថា និងមានការទំនាក់ទំនងគ្នាទៀតផង ។
លោកបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញឿនវាបំផ្លាញអនាគតរបស់យើង ត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អក្នុងការបម្រើសង្គមជាតិ។

គួរបញ្ជាក់ថា លទ្ធផលទទួលបានរួមមាន៖
*ផ្នែកអត្តពលកម្មល្បែងកុមារបានទៅលេខ១ បានទៅលើស្រុកសណ្តាន់
ផ្នែកកីឡាក្រុម
*បាល់បោះនារីលេខ១ បានទៅក្រុងស្ទឹងសែន
*បាល់បោះកុមារាលេខ១ បានទៅស្រុកបារាយណ៍
*បាល់ទះកុមារីលេខ១ បានទៅក្រុងស្ទឹងសែន
*បាល់ទះកុមារាលេខ១ បានទៅស្រុកបារាយណ៍
*បាល់ទាត់នារីលេខ១ បានទៅស្រុកសណ្តាន់
*បាល់ទាត់បុរសលេខ១ បានទៅស្រុកកំពង់ស្វាយ៕

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains