Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញបានធ្វើជីវ:សុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ) នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ ក្នុងនោះបាញ់ថ្នាំសម្លាប់មេរោគលើឡានដឹកសត្វជ្រូក និងឡានដឹកមាន់ នៅខេត្តកំពង់ធំ

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញបានធ្វើជីវ:សុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ) នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ ក្នុងនោះបាញ់ថ្នាំសម្លាប់មេរោគលើឡានដឹកសត្វជ្រូក និងឡានដឹកមាន់ នៅខេត្តកំពង់ធំ

(កំពង់ធំ)÷ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចាត់ឱ្យលោកលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីជំនាញបានធ្វើជីវ:សុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ) នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ ក្នុងនោះបាញ់ថ្នាំសម្លាប់មេរោគលើឡានដឹកសត្វជ្រូកនិងឡានដឹកមាន់ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅការិល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ។

លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថា មធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទមាន÷ ឡានដឹកសត្វជ្រូកបានចំនួន១១ឡាន  និងឡានដឹកមាន់បានចំនួន១៧ឡាន បន្ទាប់មកបានចុះធ្វើ ជីវសុវត្ថិភាពនៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន និងបន្តធ្វើជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វ ព្រមទាំងដើម្បីចូលរួមការការពារសុខភាពសាធារណ: និងសុខភាពប្រជាពលរដ្ឋ នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកបានបន្ថែមទៀតថា នេះជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។ ការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ។

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ធ្វើការវាយតម្លៃក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វជាលទ្ធផលក្រុមការងារសម្រេចធ្វើបានលើរថយន្តក្នុងនោះឡានដឹកសត្វជ្រូក និងឡានដឹកមាន់ ការចុះអនុវត្តដោយធ្វើវិធានការជីវសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)បានទាន់ពេលវេលា ឱ្យបានមុនរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រថយន្តទាំងអស់នេះមុននឹងចេញដំណើរទៅណាមកណា ត្រូវតែមកបាញ់ថ្នាំសម្លាប់មេរោគការពារកុំឱ្យឆ្លងទៅសត្វដទៃទៀត និងការពារកុំឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ដែលបរិភោគសាច់ផងដែរ៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains