Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យការស្ថាបនាផ្លូវក្រាលគ្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រពីទីរួមស្រុកសណ្តាន់ ទៅកាន់ឃុំដងកាំបិត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យការស្ថាបនាផ្លូវក្រាលគ្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រពីទីរួមស្រុកសណ្តាន់ ទៅកាន់ឃុំដងកាំបិត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

ខេត្ដកំពង់ធំ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានដឹកនាំសហការីទៅត្រួតពិនិត្យការស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ប្រវែងជាង ២១គីឡូម៉ែត្រ ពីទីរួមស្រុកសណ្ដាន់ឆ្ពោះទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម នាយឧត្តម សេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២១,១៥០ម៉ែត្រនេះ បានបើកការដ្ឋានស្ថាបនានៅថ្ងៃទី.១៧ ខែ ធ្នូ ឆ្នាំ ២០២៤ បើគិតមកដល់ពេលនេះមានរយៈពេលជិតពីរខែកន្លងមកហើយ ។  ហើយផ្លូវនេះត្រូវបានធ្វើលូ ក្រាលបេតុងបាត ប្រវែង១៣០ម៉ែត្រការ៉េ ដើម្បីរំដោះទឹកជន់លិចនៅក្នុងរដូវវស្សាដែលមានកម្ពស់ ១,៨០ម៉ែត្រ ស្ថិតនៅតំបន់អូរពពេល ក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានគូស បញ្ជាក់ថា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ពិសេសនៅឃុំដងកាំបិត និងឃុំសណ្ដាន់ មានសេចក្តីរំភេីបរីករាយយ៉ាងខ្លាំងដែលបានទទួលផ្លូវថ្មីមួយខ្សែនេះ ងាយស្រួលក្នុងការធ្វើដំណើរដឹកកសិផលផ្សេងៗ ពីឃុំសណ្ដាន់ឆ្ពោះទៅកាន់ឃុំដងកាំបិត និងពីឃុំដងកាំបិតមកកាន់ទីរួមស្រុកសណ្ដាន់  និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាកជូនប្រជាជននៅស្រុកសណ្តាន់ ខេត្តកំពង់ធំ  និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តមនាយឧត្ដមសេនីយ៍ទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់សឹករងកំពង់ធំ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains