Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​ដងកាំបិត

ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​ដងកាំបិត

(កំពង់ធំ)÷ នៅ​ព្រឹក​ថ្ងៃ​ទទី០២​ ខែ​មករា​ឆ្នាំ​២០២៦​ ដោយ​ស្ថានភាព​ននៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ ថៃ​ មាន​ភាព​ធូរ​ស្រាល​  ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ដឹកនាំ​សហការី​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ឃុំ​ ភូមិ​ នាំ​យក​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ទៅ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ ចំនួន​ ២០​ គ្រួសារ​ នៅ​ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​  ។

ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បាន​បញ្ជាក់ថា​  សង្គ្រាម​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ អស់​រយៈ​ពេល​ជាង​២០​ ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​៧​ ដល់​ថ្ងៃ​ទី​ ២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ​  ។  ចោរ​សៀមឈ្លានពាន​បាន​ប្រេីប្រាស​គ្រប់​រូប​ភាព​ ដេីម្បី​វាយដណ្តេីម​កាន់​កាប់​តំបន់​មួយ​ចំនួន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ ថៃ​  ដោយ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លេី​ច្បាប់​អន្តរជាតិ​  ។ តែវីរកងទ័​ព​ដ៍អង់​អាចខ្លាហាន​របស់​យើង​បាន​បូជា​សាច់​ស្រស់​ឈាមស្រស់​ លះបង់​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ ។

ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​  ដើម្បី​សម្រាល​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ និង​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ពេជ​ ចន្ទមុន្នី​ លោ​កបានគិតគូរ​គ្រប់​បែប​យ៉ាង​ និង​បាន​ណែនាំ​ដល់​កងកម្លំាង​ប្រដាប់​អាវុធ​ និង​អាជ្ញា​ធរ​ដែន​ដី​នៅ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​រួម​គ្នា​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​ការលំបាក​ខ្វះ​ខាត​ជូន​បងប្អូន​យើង​ឲ្យ​ទទួល​បាន​ការ​ហូបចុក​ត្រឹមត្រូវ​ និង​មាន​ភាព​កក់ក្ដៅ​ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​  ហេីយត្រូវ​ជឿជាក់​លើ​ការ​ដឹកនាំ​ដ៍ត្រឹមត្រូវរបស់​សម្ដេច​អគ្គ​មហា​មហាសេនា​បតីតេជោ​ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និង​ សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៃយេីងទាំងអស់គ្នា​ ។

នៅ​ ក្នុង​ឱកាស​នេះ​ ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ប្រគល់​ជូន​​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ម៉ាណែត​ និង​លោក​ជំទាវ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​ គ្រួសារ​ ដោយ​ក្នុង​មួយគ្រួសារ​ទទួល​បាន​នូវ​ អង្ករចំនួន​ ២៥​ គីឡូក្រាម​ មីខ្លាឃ្មុំចំនួន​មួយ​កេស​ ទឹកត្រី​ ទឹក​សុីអុីវចំនួន​ពីរ​យួរ​ ភួយដណ្តប់ចំនួន​មួយ​ និង​ត្រី​ខកំប៉ុង​ចំនួន​មួយ​យួរ​ផងដែរ​។ អត្ថបទតំបន់សុខរងកំពង់ធំ. ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV